• 2018-05-14 04:34:23
  • ការអប់រំ

៣​ វិធី​យក​ឈ្នះ​មនុស្ស​​​​ច្រណែន ឈ្នានីស​អ្នក​ ដោយ​មិន​បាច់​សង​សឹក

  • 2018-05-14 04:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿ​ជាក់​ថា អ្នក​គ្រប់​គ្នា​ប្រាកដ​ជា​ធ្លាប់​ជួប​បញ្ហា​ដែល​ត្រូវ​គេ​ច្រណែន និយាយ​មួល​បង្កាច់ ។ល។ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​​ដូចម្ដេច​ល្អ។ អ្នក​ប្រាកដ​ជា​មិន​ចង់ “បន្ទាប​ខ្លួន” ទៅ​ឈ្លោះ ឬ​អធិប្បាយ​ការ​ពិត ឲ្យ​អ្នក​រាល់​ៗ​គ្នា​ដែល “ត្រចៀក​ស្រាល” នោះ​ឡើយ ព្រោះ​ទោះ​បី​ខំ​បក​ស្រាយ​យ៉ាង​ណា ក៏​មនុស្ស​ប្រភេទ​នេះ​នៅ​តែ​រក​រឿង​​បង្ខូច​អ្នក​ទាល់​តែ​បាន ដោយ​ព្យាយាម​និយាយ​យក​តែ​ឈ្នះ គ្មាន​ហេតុផល ក្បាល​កន្ទុយ​អ្វី​ឡើយ។

(រូបតំណាង)

មូលហេតុ​គឺ​ដោយ​សារ​គោលបំណង​របស់​គេ​​ មិន​មែន​ “ចង់​​បាន​ការ​ពិត​” នោះ​ទេ ប៉ុន្តែ​គឺ “ត្រូវ​ការ​ឲ្យ​អ្នក​អាប់ឱន” ទើប​ពួក​គេ​អាច​សប្បាយ​ចិត្ត (មនុស្ស​ដែល “មើល​ឃើញ​តម្លៃ​ខ្លួន​ឯង​ទាប” រមែង​រិះរក​វិធី​ធ្វើ​បាប​អ្នក​ដទៃ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ខ្ពស់​បន្តិច)។

បើ​អ្នក​​ទៅ​ឈ្លោះ​គ្នា​ជាមួយ​មនុស្ស​ទាំង​អស់​នេះ បញ្ហា​នឹង​គ្មាន​ថ្ងៃ​​​បញ្ចប់​​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ការ​ឈ្លោះ​គ្នា​នេះ​ នឹង​បំផ្លាញ​ភាព​ស្ងប់​សុខ​របស់​អ្នក។ ខាង​ក្រោម​នេះ គឺជា​វិធី​ខ្លះ​ៗ​ដើម្បី​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ទាំង​អស់​គ្នា​សម្រាប់​ដោះស្រាយ​បញ្ហា​បែប​នេះ៖

១. កុំ​ភ្លេច​ថា មនុស្ស​ដែល​ច្រណែន​ ​មាន​គំនិត​អាក្រក់ ស្អប់​ខ្ពើម​អ្នក​ដទៃ គឺ​ប្រៀប​ដូច “ធ្លាក់​នរក​ទាំង​រស់” បាត់​ទៅ​​ហើយ

ចិត្ត​ក្ដៅ​ឆួល ក្រហល់​ក្រហាយ ស្ត្រេស... ទាំង​នេះ​ហើយ​គឺ​ជា​ នរក។ ធ្លាប់​ឮ​គេ​និយាយ​ឬ​អត់​ថា “ឋានសួគ៌​នៅ​ក្នុង​ចិត្ត នរក​ក៏​នៅ​ក្នុង​ចិត្ត”? ចិត្ត​​ច្រណែន ស្អប់​ខ្ពើម​អ្នក​ដទៃ គឺ​ជា “ការ​ដាក់​ទោស” មនុស្ស​ទាំង​អស់​នោះ ស្រាប់​ទៅ​ហើយ ហើយ​​ជា​កម្មពៀរ​ដែល​យើង​អាច​ឃើញ​ភ្លាម​ៗ​ផ្ទាល់​នឹង​ភ្នែក។

កុំ​ទៅ​គិត​សងសឹក​ពួក​គេ​អី ទុក​ឲ្យ​ “កម្មពៀរ” ជា​អ្នក​ចាត់​ការ​ពួក​គេ​ទៅ គឺ​ល្អ​បំផុត ព្រោះ​បើ​​អ្នក​តប​ទៅ​វិញ​ដោយ​ផ្លូវ​អាក្រក់​នោះ អ្នក​នឹង​អាច​ប្រឡូកប្រឡាក់​កម្មពៀរ​ដែរ។

(រូបតំណាង)

២. ចំណុច​សំខាន់​គឺ ​កុំ​បណ្ដោយ​​ឲ្យ​មនុស្ស​បែប​នេះ​ទាញ​អ្នក​ចូល “នរក​ក្នុង​ចិត្ត” ជាមួយ​គេ​ដែរ

អ្នក​ត្រូវ​ជ្រើសរើស​យក​ “ឋាន​សួគ៌​នៅ​ក្នុង​ចិត្ត” ដោយ​​មិន​បាច់​ចុះ​ទៅ​ “កើត​ទុក្ខ” ជាមួយ​ពួក​គេ​ឡើយ ទោះ​បន្តិចបន្តួច​ក៏​ដោយ ព្រោះ​​បើ​អ្នក​​​ព្រម​កាត់​បន្ថយ​ក្ដី​សុខ និង​ក្ដី​ស្ងប់​ក្នុង​ចិត្ត នោះ​អ្នក​នឹង​មាន​ទុក្ខ​ច្រើន ដោយ​សារ​មនុស្ស​របៀប​នេះ។ ​មាន​ន័យ​ថា “គេ​យក​ឈ្នះ​អ្នក​បាន​ហើយ”។

ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​ច្រណែន​អ្នក ស្អប់​អ្នក នឹង​កាន់​តែ​ពិបាក​ក្នុង​ខ្លួន​នៅ​ពេល​ដែល​ឃើញ​អ្នក​មាន​ក្ដី​សុខ។ ដូច្នេះ​ហើយ​ ទើប​គេ​និយាយ​ថា “ការ​សង​សឹក​ដែល​ល្អ​បំផុត គឺ​ត្រូវ​ជោគជ័យ​កាន់​តែ​ខ្លាំង!”

៣. Take Action បញ្ចេញ​សកម្មភាព​ការពារ​ខ្លួន​ឯង

ការ​មិន​ព្រម​ឲ្យ​ទឹក​មាត់​អ្នក​ដទៃ មក​ក្លាយ​ជា​ “ថ្នាំពិស” ក្នុង​ចិត្ត​របស់​អ្នក មិន​មែន​មាន​ន័យ​ថា អ្នក​យល់​ព្រម​ធ្វើ​ជា “កម្រាល​ជូត​ជើង” ឲ្យ​អ្នក​ដទៃ​នោះ​ទេ។ ដំណោះស្រាយ​ល្អ​អ្នក​ត្រូវ

  • ១. ការពារ​ចិត្ត​មិន​ឲ្យ​ គិត​អវិជ្ជមាន និង​កើត​ទុក្ខ​ទៅ​តាម​អ្នក​ដទៃ​​ដែល​គិត​អាក្រក់​មក​លើ​យើង

  • ២. មាន​វិធានការ​ការពារ​ខ្លួន​ឯង ព្រោះ​យើង​ត្រូវ​ធ្វើ​ជា “មនុស្ស​ឆ្លាត និង​ចេះ​វៃ” ដែរ​។

សរុប​មក ក្ដី​សុខ​ទាំង​អស់​របស់​អ្នក គឺ​អ្នក​ជា​អ្នក​គ្រប់គ្រង​ ១០០% ព្រោះ​ក្ដី​សុខ​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ផ្ទាល់។ កុំ​បន្ទាប​ខ្លួន​ទៅ​ឈ្លោះ​តប​ជាមួយ​មនុស្ស​អាក្រក់ ដោយ​វិធី​អាក្រក់​ដូច​គ្នា ព្រោះ​ពួក​គេ​ពូកែ​ជាង​អ្នក​ទៅ​ទៀត ចំពោះ​វិធី​ថោកទាប​បែប​នោះ ៕

ប្រភព៖ Kanha ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

មតិយោបល់