• 2018-05-26 06:51:44
  • សេដ្ឋកិច្ច

ធ្វើហើយរាប់ឆ្នាំ អគារវឌ្ឍនៈទើបសម្ពោធជាផ្លូវការនៅថ្ងៃនេះ

  • 2018-05-26 06:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​ដ៏ខ្ពស់​មួយ​នៅ​រាជធានី​ភ្នំពេញ ​តាម​បណ្ដោយ​មហា​វិថីព្រះមុន្នីវង្ស​ គេ​ស្គាល់​យូរដែរ​ថា ​អគារ វឌ្ឍនៈ ប្រកាស​សម្ពោធ​ជាផ្លូវ​ការ ​បន្ទាប់​ពី​អគារ​នេះ ​បាន​ដាក់​ជួល​ការិយាល័យ​ស្ទើរ​តែ​ពេញ​តាំង​ពី ៤ឆ្នាំ​មុន​។

អគារ​តម្លៃ​ជាង ១០០លាន​ដុល្លារ​នេះ បាន​បញ្ចប់​ការ​សាង​សង់​ទាំង​ស្រុង​កាល​ពីឆ្នាំ​ ២០១២ ខណៈការ​បើក​សម្ពោធ​លើក​ដំបូង​ នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​ថ្ងៃទី ២៦ ឧសភា​នេះ រួមគ្នា​ជាមួយ​ការបើក​ដំណើរការ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Rosewood នៅ​ជាន់ ទី​៣៩ ផុតគេ​នៅក្នុង​អគារ​នេះ​ផង​ដែរ។ នេះបើតាមសេចក្ដីជូនរបស់​ក្រុមហ៊ុន Vattanak Capital។

​ អគារ​ដ៏​ខ្ពស់​កណ្ដាល​ក្រុង​នេះ ត្រូវ​បាន​គេដាក់​រហ័ស​នាម​ថា «ចក្កវាឡ​ប្លែក​គេ» មាន​កម្ពស់ ៣៩ ជាន់​ស្មើ​នឹង​កម្ពស់​សរុប ១៨៦ ម៉ែត្រ គឺជា​អគារ​ពាណិជ្ជកម្ម ​និង​បណ្តុំ​សេវាកម្ម​ចម្រុះ​ជាច្រើន​ដូច​ជា ទីតាំង​សម្រាប់​ប្រើ​ប្រាស់​ធ្វើ​ជា​ការិយាល័យ​ធ្វើ​ការ​សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ​ទំនើប ព្រម​ទាំង​មាន​ហាង​លក់​ទំនិញ​ដែល​មាន​ម៉ាក​ល្បីៗ​លំដាប់​អន្តរជាតិ​ទៀត​ផង។

អគារ​ ត្រូវ​បែង​ចែក​ជា​បី​ផ្នែក គឺ​ចាប់​ពី​ជាន់​ក្រោម​ដី​និង​ផ្នែក​ខ្លះ​នៃ​ជាន់ ទី១ គឺជា​ផ្សារ​ទំនើប ចំណែក​ចាប់​ពី​ជាន់ ទី១ ដល់​ជាន់ ទី២ គឺជា​ការិយាល័យ​កណ្តាល​របស់​ធនាគារ វឌ្ឍនៈ រីឯ​ចាប់​ពី​ជាន់ ទី​៣ ទៅ​ដល់​ជាន់ ទី​២៣ ជា​ទីតាំង​អគារ​ការិយាល័យ​ជួល និង​ចាប់​ពី​ជាន់ ទី​២៥ ដល់​ជាន់ ទី​៣៩ គឺជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ មក​ពី សហរដ្ឋ​អាមេរិក៕​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់