• 2018-07-22 02:36:01
  • ព័ត៌មាន

ដឹងតែចង់រៀបបង្វេចទៅភ្លាម ក្រោយទស្សនាវីដេអូ ផ្លូវមួយនៅពោធិ៍សាត់នេះហើយ

  • 2018-07-22 02:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវជាតិ​លេខ​៥៥ ដែល​លាត​សន្ធឹង​ពី​​​ទី​រួម​ខេត្ត​ពោធិ៍សាត់ ប្រវែង​ជាង​ ១៨១ គីឡូម៉ែត្រ​ ទទឹងផ្លូវ ៩ម៉ែត្រ​ ចែកជា ២គន្លងផ្លូវ តភ្ជាប់វាលវែង-ថ្មដា-ច្រក៥៦ (ព្រំប្រទល់កម្ពុជា-ថៃ)។

រូបភាព លោក ពៅ ភីរុណ

ផ្លូវកោងបត់បែនមួយនេះ អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែ ដ៏ស្រស់ស្អាតគួរអោយគយគន់ មានអត្ថប្រយោជន៍ជាផ្លូវទេសចរណ៍ ធម្មជាតិ សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ ទៅកាន់ទីផ្សារ ក្នុង និងក្រៅប្រទេស។

ទស្សនាវិដេអូ៖

សមិទ្ធផលទាំងនេះស្តែងចេញអោយឃើញពី កិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងលើគ្រប់វិស័យ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួររំឭកថា​ ផ្លូវនេះមានកន្លែងខ្លះ មិនទាន់បានដាក់ផ្លាកសញ្ញា លាបគំនូសផ្លូវ និងដាក់បង្គោលសុវត្ថិភាព ចប់សព្វគ្រប់នៅឡើយ សូមបងប្អូនមានការប្រុងប្រយ័ត្ន ពេលបើកបរ។ ហេតុដូច្នេះ សូមបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅគ្រប់ទីកន្លែង៕

អត្ថបទ៖ ស៊ិន សាវ៉េត

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

មតិយោបល់