• 2018-07-31 11:31:41
  • ការអប់រំ

ជិត​ដល់​ថ្ងៃ​ខួប​កំណើត​មនុស្ស​ជា​ទី​ស្រលាញ់​មែន​ទេ? អាច​រៀន​ប៉ុន្មាន​ក្បាច់​ងាយៗ ដើម្បី​បត់​កាដូ​ដោយ​ខ្លួន​ឯង​បាន

  • 2018-07-31 11:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ដល់​អំណោយ​ឲ្យ​គ្នា​ គឺ​ជា​សកម្មភាព​មនុស្ស​ភាគ​ច្រើន​តែង​ធ្វើ នៅ​ក្នុង​ឱកាស​ថ្ងៃ​ពិសេស​ណា​មួយ ដូច​ជា​ថ្ងៃ​ខួប​កំណើត​ជា​ដើម។ ចំពោះ​មនុស្ស​មួយ​ចំនួន ការ​តុប​តែង​សោភណភាព​នៃ​អំណោយ​គឺ​សំខាន់​ខ្លាំង​ណាស់។ ពួក​គេ​បាន​ព្យាយាម​ពិនិត្យ​តុបតែង​អំណោយ​យ៉ាង​ផ្ចិតផ្ចង់​ហ្មត់ចត់ ខ្លះ​ហ៊ាន​ចំណាយ​ពេល​ខ្លួន​ជា​ច្រើន​ ដើម្បី​វេច​ខ្ចប់​អំណោយ​ដោយ​ផ្ទាល់​ដៃ​ខ្លួន​ឯង​ទៀត​ផង ព្រោះ​អំណោយ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជូន​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ពួក​គេ។ ក្នុង​ន័យ​នេះ ចំពោះ​ប្រិយមិត្ត​ចង់​រៀន​បត់​កាដូ​ដោយ​ខ្លួន​ឯង វីដេអូ​ខាង​ក្រោម បាន​បង្ហាញ​ក្បាច់​គន្លឹះ​មួយ​ចំនួន​ដើម្បី​តុបតែង​កាដូ​ឲ្យ​មាន​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត។

ដំបូង​វីដេអូ​បាន​បង្ហាញ​អំពី​របៀប​បត់​កាដូ​បែប​ស្រោម​សំបុត្រ​ដាក់​ប្រាក់។ បន្ទាប់​មក​វីដេអូ​ដដែល​បាន​លើក​យក​វិធី​បត់​កាដូ​ទូទៅ​មក​បង្ហាញ​។ ក្រោយ​មក ការ​លេង​ក្បាច់​បូ​របស់​កាដូ​ត្រូវ​រំលេច។ បន្ត​បន្ទាប់​មក ក្បាច់​បត់​កាដូ​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​ ជា​ពិសេស​បើ​សិន​ជា​អំណោយ​គឺ​ជា​សៀវភៅ៕

ប្រភព៖ facebook អត្ថបទ៖ សេរី មង្គល

មតិយោបល់