• 2018-08-03 05:40:00
  • សុខភាព

បើមានចំណុចទាំងនេះ ឆាប់ទៅជួបពេទ្យជាបន្ទាន់ កុំឲ្យជំងឺរលាកខួរក្បាល សម្លាប់អ្នកទាន់

  • 2018-08-03 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោគ​សញ្ញា​មួយ​ចំនួន ​នៃ​ជំងឺ​លាក​ខួរ​ក្បាល ​មាន​លក្ខណៈ​សម្គាល់​ស្រដៀង​ជំងឺ​ផ្ដាសាយ។ តាម​រយៈ​ការ​សិក្សា​មួយ បាន​បញ្ជាក់​ថា ​ជំងឺ​លាក​ខួរ​ក្បាល​ វា​ពិត​ជា​ងាយ​ធ្វើ​ឲ្យ​យើង​ច្រឡំ​ណាស់ ជាមួយ​អាការៈ​ក្ដៅ​ខ្លួន​ ផ្តាសាយ ព្រោះ​ជំងឺ​នេះ ភាគច្រើន​មិនសូវ​ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង​មុន ឬ​គ្រាន់​តែ​លេច​អាការៈ​ស្រាល​ៗ មិន​ឲ្យ​យើង​ចាប់​អារម្មណ៍​ផង​ក៏​មាន។

ចំណុច​នេះ វា​ជា​ការ​ពិបាក ដែល​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​បាន​បញ្ជាក់​ថា គឺ​យើង​មិន​អាច​ដឹង​ភ្លាមៗ​ទេ ប៉ុន្តែ​​តាម​រយៈ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ភាគច្រើន​ បាន​រក​ឃើញ​ថា ជំងឺ​នេះ គឺ​ឆ្លង​ដោយ​សារ​វីរុស ៤ប្រភេទ មាន​ដូចជា វីរុស បាក់តេរី ផ្សិត និង​ប៉ារ៉ាស៊ីត។

ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់ នៃ​ជំងឺ​សាហាវ​មួយ​ប្រភេទ​នេះ​ តាម​រយៈ​អត្ថបទ​សុខភាព​ Sabay សូម​លើក​យក​ចំណុច​សំខាន់​ៗ ទាក់ទង​នឹង​ផលវិបាក និង​ការព្យាបាល ជំងឺ​រលាក​ខួរក្បាល​ ដែល​អ្នក​ជំងឺ​គួរ​យល់​ដឹង។

១. ផល​វិបាក​

ចំណុច ដែល​គួរ​ប្រយ័ត្ន​ នៃ​ជំងឺ​រលាក​ខួរ​ក្បាល​ យោង​ទៅ​តាម​កត្តា​ជាច្រើន​ មាន​ដូចជា​ កត្តា​អាយុ មូលហេតុ ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​ពេល​វេលា​ នៃ​ការ​ចាប់​ផ្ដើម​ មាន​ជំងឺ​រហូត​ដល់​ការ​ព្យាបាល។

២. ករណី​កម្រិត​ជំងឺ​ស្រាល​

ករណី​ភាគ​ច្រើន មនុស្ស​ដែល​មាន​កម្រិត​ជំងឺ​ស្រាល​ នឹង​អាច​ជា​មក​វិញ​ក្នុង​រយៈ​ពេល​ ២ ឬ​៣ សប្ដាហ៍ ដោយ​មិន​មាន​ផល​វិបាក​អ្វី​យូរ​អង្វែង។

៣. ផល​វិបាក​ នៃ​អ្នក​ជំងឺ​ធ្ងន់ធ្ងរ

គ្រោះ​ថ្នាក់​ទៅ​លើ​ខួរក្បាល​ ដោយ​សារ​ការ​រលាក​ អាច​បណ្ដាល​មកពី​បញ្ហា​មួយ​ចំនួន ។ ករណី​ធ្ងន់ធ្ងរ​ភាគ​ច្រើន​អាច​ធ្វើ​ឲ្យ​ អ្នក​ជំងឺ​ឈប់​ដក​ដង្ហើម សន្លប់ ឬ​ស្លាប់។

ផល​វិបាក​ ១០​ចំណុច ផ្សេងៗ​ទៀត​ អាច​កើត​ជាប់​គ្នា​រហូត​ជា​ច្រើន​ខែ​ដូចជា។

  • អស់​កម្លាំង

  • ខ្សោយ

  • បញ្ហា​ដល់​សតិអារម្មណ៍

  • ប្រែប្រួល​អត្តចរិត​ផ្ទាល់​ខ្លួន

  • បញ្ហា​លើ​ការ​ចងចាំ

  • អ​សមត្ថភាព​ខាង​បញ្ញា

  • កង្វះ​ខាត​ខាង​ការ​គ្រប់គ្រង​សាច់ដុំ

  • ស្លាប់​មួយ​ចំហៀង​ខ្លួន

  • មាន​បញ្ហា​ក្នុង​ការ​ស្ដាប់ ឬ​មើល

  • មាន​បញ្ហា​ក្នុង​ការ​និយាយ។

៣. ការ​ការពារ

មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ការពារ​ជំងឺ​រលាក​ខួរ​ក្បាល​ ដោយ​សារ​វីរុស គឺ​ចៀសវាង​ការ​ប្រឈម​នឹង​វីរុស សូមអនុវត្តន៍​អនាម័យ​អោយ​បាន​ល្អ ដោយត្រូវ

លៀង​ដៃ​អោយ​ញឹកញាប់ និង​ដោយ​សាប៊ូ ជាពិសេស​ក្រោយ​ចេញ​ពី​បន្ទប់​ទឹក មុន និង​ក្រោយ​បរិភោគ​អាហារ

មិន​ត្រូវ​ប្រើ​របស់​របប​ទទួលទាន​អាហារ​រួមគ្នា

បង្រៀន​កូន​របស់​អ្នក​អោយ​មាន​ទម្លាប់​ល្អ បង្រៀន​ពួកគេ​អោយ​ចេះ​មាន​អនាម័យ និង​ចៀសវាង​ការ​ប្រើ​របស់​រួមគ្នា​ទាំង​ក្នុង​ផ្ទះ និង​សាលារៀន

ចាក់​វ៉ាក់សាំង ចូរ​ការពារ​កូន​របស់​អ្នក​ដោយ​ការ​ចាក់​វ៉ាក់សាំង។ មុន​ពេល​ធ្វើដំណើរ ចូរ​ទៅ​ពី​គ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ចាក់​វ៉ាក់សាំង។

៤. ការ​ព្យាបាល

ការ​ព្យាបាល​លើ​ជំងឺ ​ដែល​ស្រាល​មាន​ដូចជា សម្រាក​អោយ​បាន​ច្រើន ទទួល​ទាន​ទឹក​អោយ​បាន​ច្រើន និង ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ជំនាញ ដើម្បី​បំបាត់​ការ​ឈឺ​ក្បាល និង​ក្ដៅ​ខ្លួន។

សូមបញ្ជាក់ថា ប្រសិនបើករណី​ជំងឺ​ធ្ងន់​ ចាំ​បាច់​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ចៀសវាង​ នាំ​គ្រោះ​ថ្នាក់​ដល់​ជីវិត។

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់