• 2018-08-03 10:56:53
  • ព័ត៌មាន

នឹកពុកពេក ឲ្យតែល្ងាចឡើងនេនតូចសឹងយំឱបធាតុឪពុក រហូតលង់លក់

  • 2018-08-03 10:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេន​តូច​ព្រះនាម វីត គង់​នៅ​វត្ត​ព្រះពុទ្ធ​សិរី ភូមិ​គ្រៀលពង ឃុំ​ពពេល ស្រុក​សូត្រ​និគម ខេត្ត​ខេត្ត​សៀមរាប ត្រូវ​បាន​ឪពុក​លា​ចាក​លោក​ទៅ ទាំង​នេន​នៅ​វ័យ​ក្មេង​ខ្ចី​អាយុ​ត្រឹម​តែ​៦​ឆ្នាំ។ នេន​តូច​មាន​ជីវភាព​ក្រខ្សត់ ម្ដាយ​ត្រូវ​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ហើយ​ត្រូវ​ចិញ្ចឹម​កួន​តូច​ៗ​ចំនួន​៤​នាក់​ទៀត។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​ព្រះតេជគុណ សុវណ្ណ ឆ័យ គង់​នៅ​វត្ត​ខាង​លើ​នេះ។

នេន​តូច​វីន​នៅ​តែ​ទាន់​អាច​កាត់​ចិត្ត​ពី​លោក​ឪពុក​បាន នៅ​តែ​នឹក​ស្រណោះ​យក​ធាតុ​របស់​ឪពុក​មក​ឱប​រាល់​ថ្ងៃ។ ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី៣ ខែ​សីហា ឆ្នាំ​២០១៨ ព្រះតេជគុណ សុវណ្ណ ឆ័យ ឃើញ​នេន​តូច​សឹង​លក់​ទាំង​ឱប​ធាតុ​ឪពុក​នៅ​ក្នុង​ដៃ​មិន​ព្រម​លែង​សោះ ហើយ​នៅ​តែ​ត្អូញ​ថា​នឹក​ពុក។ នេន​តូច វីត នៅ​វ័យ​ក្មេង​ត្រូវ​អត់​អាហារ​ពេល​ល្ងាច​តាម​បទ​វិន័យ​សង្ឃ ហើយ​គ្រួសារ​វិញ​ក៏​ត្រូវ​បាត់បង់ឪពុក​ទៀត​៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ហ្វេសប៊ុក ព្រះតេជគុណ សុវណ្ណ ឆ័យ

មតិយោបល់