• 2018-08-21 06:35:10
  • ព័ត៌មាន

នរណា​ខ្លះ​ចង់​ទៅ​អាមេរិក? មាន​លុយ​ប៉ុណ្ណេះ អាច​ទៅ​នៅ​បាន​យ៉ាង​ផុយ

  • 2018-08-21 06:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​មាន​ទឹក​ប្រាក់​ចាប់​ពី ៥០ម៉ឺន​ដុល្លារ​ឡើង​ទៅ អាច​ទៅ​រស់នៅ និង​ប្រកប​របរ​នានា​នៅ​សហរដ្ឋ​អាមេរិក​បាន​មួយ​គ្រួសារ ដោយ​គ្រាន់​តែ​បណ្ដាក់​ទុន​លើ​គម្រោង Hall Arts Hotel និង Residence នៅ​ទីក្រុង Dallas រដ្ឋ Texas របស់​ក្រុមហ៊ុន​ល្បី​ល្បាញ​នៅ​អាមេរិក គឺ Hall Group។

បន្ទាប់​ពី​គម្រោង​បាន​បញ្ចប់ ៥ឆ្នាំ​ក្រោយ អ្នក​នឹង​ទទួល​បាន​ប្រាក់​ត្រលប់​មក​វិញ និង US Green Card សម្រាប់​គ្រួសារ​ទាំង​មូល។

កញ្ញា លី ហួយ អ្នក​គ្រប់គ្រង OC Consultancy Service Co., Ltd ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​រៀបចំ​បញ្ជូន​អ្នក​ចាប់​អារម្មណ៍​គម្រោង​ខាង​លើ បាន​និយាយ​ថា៖ " Hall Arts Hotel និង Residence ជា​គម្រោង​ធំ​មួយ​របស់ Hall Group នៅ​អាមេរិក មាន​ប្រវត្តិ ៥០ឆ្នាំ​មក​ហើយ...បន្ទាប់​ពី​សិក្សា​លើ​សេដ្ឋកិច្ច​ខ្មែរ​យើង ២ឆ្នាំ​មក គេ​ក៏​ចាប់​ផ្ដើម​បើក​ឲ្យ​ខ្មែរ​យើង​វិនិយោគ​ដែរ អ៊ីចឹង​សម្រាប់​អ្នក​មាន​លុយ​យ៉ាង​តិច ៥០ម៉ឺន​ដុល្លារ និង​ឯកសារ​បញ្ជាក់​ពី​ទឹក​ប្រាក់​ថា​ស្អាតស្អំ សម្រាប់​បណ្ដាក់​ទុន ៥ឆ្នាំ គាត់​អាច​ទៅ​នៅ​បាន ១០០% នៅ​ទាំង​គ្រួសារ​តែ​ម្ដង សម្រាប់​ការ​សិក្សា ការងារ ជំនួញ ឬ​លំហែ​ពេល​ចូលនិវត្តន៍"។

កញ្ញា លី ហួយ បាន​បន្ថែម​ថា សម្រាប់​អ្នក​ចាប់​អារម្មណ៍ ក្រុមហ៊ុន​ត្រូវ​សិក្សា​សិន បើ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ទើប​ពិនិត្យ​ឯកសារ និង​អញ្ជើញ​មេធាវី​ទាំង​សង​ខាង​មក​ដឹង​ឮ​ជា​ផ្លូវ​ការ។

ជាក់​ស្ដែង Hall Group បាន​ជោគជ័យ​ការ​សាងសង់​អគារ KPMG Plaza ដែល​ដូច​គម្រោង​ខាង​លើ ដោយ​មាន​អ្នក​ចូលរួម​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ប្រមាណ ១៣០នាក់ ហើយ​ពេល​នេះ​អ្នក​ទាំង​នោះ​ក៏​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម ទាក់​ទង​លេខ​ទូរសព្ទ 096 55 22 915/ 012 883 215 អ៊ីម៉ែល chhaivornlihouy@gmail.com វិបសាយ www.hallarts.com ឬ​ទៅ​ដល់​ទីតាំង​ផ្ទាល់​នៅ OC Consultancy Service វិមាន​កាណាឌីយ៉ា ជាន់​ទី ១៨ ផ្លូវ​អង្គ​ដួង កែង​មហាវិថី​ព្រះ​មុនីវង្ស៕

អត្ថបទ៖ វិទូ

មតិយោបល់