• 2018-08-21 02:38:06
  • ព័ត៌មាន

ព្រឹកនេះ ភ្លៀងជន់លិចដល់ខេត្តជាប់សមុទ្រចំនួន២ ផ្ទុយស្រឡះពីភ្នំពេញ

  • 2018-08-21 02:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​នៅមុន​បន្តិច​ បាន​ឲ្យដឹង​ថា​ មក​ទល់​ពេល​នេះ ​ទឹកភ្លៀង​បាន​បន្ត​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ​ ​​នៅ​តាម​បណ្ដា​តំបន់​​ជាប់​សមុទ្រ ​​ខេត្ត​កែប និង​ខេត្ត​កំពត​។

ខេត្តកែប
ខេត្តកំពត

ដោយ​ឡែក​តាម​ការ​ព្យាករណ៍​របស់​ក្រសួង អំពី​កម្រិត​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី-ខេត្ត គិត​ចាប់​ពី​ម៉ោង​ ៧ព្រឹកថ្ងៃទី ២០ ដល់ម៉ោង ៧ព្រឹក ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ ២០១៨ នេះ​ បញ្ជាក់​ថា រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ​ នឹង​ពុំ​មាន​ភ្លៀង​ធ្លាក់​នោះ​​ទេ ខណៈខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ តែមិនបានរាយប៉ាយស្មើល្អ បានធ្វើឲ្យតំបន់មួយចំនួនជួបគ្រោះទឹកជំនន់ និងមួយចំនួនទៀតបែរជាជួបការខ្វះខាតទឹកទៅវិញ ។

រូបភាពអាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ

សូមតាមដានការ​ផ្សាយរបស់​ក្រសួងធនធានទឹកខាងក្រោមនេះ៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់