• 2018-08-26 03:11:24
  • សេដ្ឋកិច្ច

មកប្រៀបធៀប ផ្លូវមួយនៅស្រុកចិន មួយនៅស្រុកខ្មែរ ស្អាតមិនចាញ់គ្នាទេ

  • 2018-08-26 03:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្លូវ​មួយ​ខ្សែ​​កាត់​កោង​ដូច​ពស់​​​ បាន​សាងសង់​នៅ​ឯ​ប្រទេស​ចិន​ដែល​មាន ​៦៨របត់ ​ប្រវែង​ ៦,៨គីឡូម៉ែត្រ ​ និង​កំពស់​ធៀប​ជាមួយ​នីវ៉ូ​ទឹក​សមុទ្រ ​២ ០៨០ម៉ែត្រ​ គឺ​ជា​ផ្លូវ Haighway​ ដ៏​ស្ងើប​បំផុត​​លើ​​លោក។ ផ្លូវ​នេះ​ ស្ថិត​នៅ​​ក្នុង​ភូមិ Jinganshao  ខេត្ត​យូណាន ​ឆ្ពោះ​ទៅ​ក្រុង​ប៉េកាំង​​ ។ នេះបើយោងតាម China Daily ។

រូបភាព៖ China Daily
រូបភាព៖ China Daily

ដោយ​ឡែក​ងាក​មក​មើល​សម្រស់​ផ្លួវ​មួយ​របស់​កម្ពុជា នោះ​គឺ​ផ្លូវជាតិ​លេខ​៥៥ ដែល​លាត​សន្ធឹង​ពី​​​ទី​រួម​ខេត្ត​ពោធិ៍សាត់ ប្រវែង​ជាង​ ១៨១ គីឡូម៉ែត្រ​ ទទឹងផ្លូវ ៩ម៉ែត្រ​ ពុះ​ជ្រែក​ភ្នំ១០០៥ ​តភ្ជាប់វាលវែង-ថ្មដា-ច្រក៥៦ (ព្រំប្រទល់កម្ពុជា-ថៃ) និង​មានកម្ពស់​ភ្នំ ធៀប​ជា​មួយ​នីវ៉ូទឹក​សមុទ្រគឺ​ ១៦០០ម៉ែត្រ​ ។

រូបភាព៖ លោក ពៅ ភីរុណ

ផ្លូវ​អែន​អន​មិន​ចាញ់​ស្រុក​គេ​មួយ​នេះ សាងសង់​នកណ្ដាល​ព្រៃ​ ហ៊ុមដោយ​ធម្មជាតិបៃតង ជួរភ្នំ ទឹកជ្រោះ វាលស្រែ ដ៏ស្រស់ស្អាតគួរអោយគយគន់ មានអត្ថប្រយោជន៍ជាផ្លូវទេសចរណ៍ ធម្មជាតិ សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ ទៅកាន់ទីផ្សារ ក្នុង និងក្រៅប្រទេស។ ចុចអានបន្ត ដឹងតែចង់រៀបបង្វេចទៅភ្លាម ក្រោយទស្សនាវីដេអូ ផ្លូវមួយនៅពោធិ៍សាត់នេះហើយ

រូបភាព៖ លោក ពៅ ភីរុណ

ប៉ុន្តែ​គួររំឭកថា​ ផ្លូវ​នេះ​មានកន្លែងខ្លះ មិនទាន់បានដាក់ផ្លាកសញ្ញា លាបគំនូសផ្លូវ និងដាក់បង្គោលសុវត្ថិភាព ចប់សព្វគ្រប់នៅឡើយ សូមបងប្អូនមានការប្រុងប្រយ័ត្ន ពេលបើកបរ។ ហេតុដូច្នេះ សូមបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅគ្រប់ទីកន្លែង៕ ​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់