
- 2018-08-27 08:39:32
- ព័ត៌មាន
ព្រៃវែងល្បីហើយ! បង្ហាញវីដេអូទូក ង វែងជាងគេបំផុតលើលោក អុំបែកទឹកសំពោង
- 2018-08-27 08:39:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រៃវែងល្បីហើយ! បង្ហាញវីដេអូទូក ង វែងជាងគេបំផុតលើលោក អុំបែកទឹកសំពោង
ចន្លោះមិនឃើញ
ទូក ង វែងជាងគេលើពិភពលោក មានប្រវែង ៨៥,៥ម៉ែត្រ ដោយផ្ទុកចំណុះទូករហូតដល់ចំនួន ១៧៩នាក់ បានអុំសាកល្បងហើយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក ង វែងជាងគេលើពិភពលោក។
សូមជម្រាបជូនថា គណៈកម្មការ World Guiness Record នឹងអញ្ជើញចុះមកពិនិត្យមើលដើម្បីវាយតម្លៃក្នុងការដាក់ទូក ង វែងជាគេនៅក្នុងកំណត់ត្រាពិភពលោកក្នុងពេលឆាប់ៗនេះ។ ទូកនេះ ធ្វើអំពីឈើគគីរ ប្រមាណ៦ដើម ក្នុងនោះ៣ដើមធ្វើតួទូក ៣ដើមទៀតធ្វើក្បាល កន្ទុយ និងធាតុផ្សំផ្សេងៗទៀត។
កាលពីឆ្នាំ២០១៧ ទូករបស់ប្រទេសចិន ដែលមានប្រវែង ៧៧,៨ម៉ែត្រ គឺជាទូកដែលវែងជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន៕
សូមទស្សនាវីដេអូរខាងក្រោមនេះ៖