- 2018-10-22 01:40:13
- ព័ត៌មាន
រថភ្លើងរត់ធ្លាក់ផ្លូវនៅតៃវ៉ាន់ សម្លាប់ជិត ២០នាក់ ខណៈជាង ១០០នាក់រងរបួស
- 2018-10-22 01:40:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថភ្លើងរត់ធ្លាក់ផ្លូវនៅតៃវ៉ាន់ សម្លាប់ជិត ២០នាក់ ខណៈជាង ១០០នាក់រងរបួស
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មនុស្ស ១៨នាក់បានស្លាប់ និង១៧៨នាក់ផ្សេងទៀតរងរបួសក្រោយពេលរថភ្លើងមួយគ្រឿង រត់ធ្លាក់ផ្លូវនៅស្រុក Yilan ភាគឦសានកោះតៃវ៉ាន់។
យោងតាមអាជ្ញាធរឲ្យដឹងថា រថភ្លើងមួយគ្រឿងបានធ្វើដំណើរពីទីក្រុង Shunlin ឆ្ពោះទៅកាន់ Taitung ដែលមានផ្ទុកអ្នកដំណើរ ៣៦៦ មុនពេលជួបគ្រោះថ្នាក់នៅម៉ោង ៥ល្ងាចម៉ោងក្នុងតំបន់ថ្ងៃទី ២១ខែតុលា។ នៅក្នុងហេតុការណ៍នេះ ទូររថភ្លើងទាំង ៨បានធ្លាក់ចេញពីផ្លូវតែម្ដង ខណៈដែល ៥ទូរក្នុងចំណោមនោះបានក្រឡាប់។ ក្រោយពេលកើតហេតុ អាជ្ញាធរក្នុងតំបន់បានចុះទៅដល់កន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។
យ៉ាងណាមិញ ក្រសួងដឹងជញ្ជូនកំពុងបើកការស៊ើបអង្កេតជុំវិញមូលហេតុដែលបណ្ដាលឲ្យរថភ្លើងរត់ធ្លាក់ផ្លូវដូចនេះ៕
មកមើល រថភ្លើងអាយុកាលជាង១សតវត្សនៅតៃវ៉ាន់ បង្កប់ភាពស្រស់ស្អាតបំផុត
មកមើល ទិដ្ឋភាពខាងក្នុងសារមន្ទីរវីយូឡុងតៃវ៉ាន់ កម្របានឃើញបំផុត