• 2018-10-28 02:08:30
  • ព័ត៌មាន

ចេញមកហើយ! រូបក្លោងទ្វារ "បុណ្យអុំទូក" រាជធានីភ្នំពេញទាំង៥ រង់ចាំអ្នកជួយLike

  • 2018-10-28 02:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​សម្រិត​សម្រាំង​រូប​ក្លោង​ទ្វារ​ទាំង ៥ជម្រើស ដែល​ជា​ស្នាដៃរបស់បេក្ខជន ដោយ​បានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ ចេញពីរូបភាពចំនួន ៤៥រូបភាព ក្នុងនោះ​មានបេក្ខជនចំនួន ២៩នាក់ បានផ្ញើមកដើម្បីចូលរួមប្រកួតរចនាក្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨។

ស្នាដៃទាំងនេះ ​​គណៈកម្មការ បាន​ពិនិត្យទៅលើ អត្ថន័យខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ និងការរចនាភ្លើងឱ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបវាយតម្លៃ និងសម្រេចជ្រើសរើសបានរូបភាពទាំង ៥ ខាងក្រោមនេះ។

សូមចូលទីនេះដើម្បីចុចគាំទ្រ(Like) រូបភាពមួយសន្លឹក ដែលបងប្អូនគិតថាស្អាត និងសក្តិសមជាងគេ។ (សូមចុចLikeនៅតាមរូបភាពដែលបងប្អូនពេញចិត្តតែម្ដង) ។ រូបភាពដែលទទួលបានការ Like គាំទ្រ ច្រើនជាងគេចំនួន ៤រូបភាព នឹងត្រូវយកទៅដំឡើងនៅតាមគោលដៅទាំង៤ ដែលបានត្រៀមរួចជាស្រេច។

ការប្រមូលការគាំទ្រ នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់