• 2018-10-31 02:02:06
  • ព័ត៌មាន

បង្ហាញមុខម្ចាស់ជយលាភីលេខ១ ឌីហ្សាញក្លោងរបារបុណ្យអុំទូក ឡើងសង្ហាអស់ទាស់

  • 2018-10-31 02:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​រាជធានី​ភ្នំពេញ​បាន​រក​រក​ឃើញ​ម្ចាស់ជយលាភី​ទាំង​៤​រូប ដែល​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ឌីហ្សាញ​ក្លោង​របារ​ ដើម្បី​អបអរ​សាទរ​ក្នុង​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ ដូច្នេះ​សូម​មក​ស្គាល់​ឈ្មោះ​ម្ចាស់​ស្នាដៃ​ទាំង​៤​រូប ជា​ពិសេស​ជយលាភី​លេខ​១៖

​១. ជ័យលាភីលេខ១ ជាស្នាដៃរបស់បេក្ខជន ប៊ិន សុបញ្ញា ទទួលបានការគាំទ្រចំនួន ៦.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីនរោត្តមចំណុចវិមានឯករាជ្យ។

បេក្ខជន ប៊ិន សុបញ្ញា

២. ជ័យលាភីលេខ២ ជាស្នាដៃរបស់បេក្ខជន ឆៀង នឿន ទទួលបានការគាំទ្រចំនួន ២.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងតិរវិថីព្រះស៊ីសុវត្ថិចំណុចរូបសំណាក់តេជោមាសតេជោយ៉ត។

៣. ជ័យលាភីលេខ៣ ជាស្នាដៃរបស់បេក្ខជន ខន រតថៃ ទទួលបានការគាំទ្រចំនួន ១.៨០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្តេចជួនណាត។

៤. ជ័យលាភីលេខ៤ ជាស្នាដៃរបស់បេក្ខជន ហេង ភីរុន ទទួលបានការគាំទ្រចំនួន ១.២០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំចំណុចមុខនាឡិកា។

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់