• 2018-10-31 09:24:12
  • ព័ត៌មាន

ឃើញហើយចង់ចូល! បង្គន់សាធារណៈថ្មីចែស នៅភ្នំពេញ បែបរចនាបថខ្មែរស្អាតខ្លាំង

  • 2018-10-31 09:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ការដ្ឋានសាងសង់បង្គន់សាធារណៈ នៅសួនច្បារព្រះនាងប្រាជ្ញាបារមី សម្រេចបាន ៨០%។ បង្គន់សាធារណៈនេះ មានបន្ទប់ស្ត្រីចំនួន ១០ បន្ទប់ទឹកបុរសចំនួន ១០ កន្ថោរនោមចំនួន ១០ និងបន្ទប់ជនពិការចំនួន ១។ នេះ​បើ​តាម​រដ្ឋបាលរាជធានីភ្នំពេញ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា នេះ។

តាម​ប្រភព​ដដែល​បញ្ជាក់​ថា ការដ្ឋាននេះ នឹងខិតខំបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា និង​ត្រៀមដាក់ឲ្យ​ប្រើប្រាស់​នៅក្នុង​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។

សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងចាប់ផ្ដើមនៅថ្ងៃទី២១ ២២ ២៣ ខែវិច្ឆិកា នេះ៕

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់