• 2018-11-08 02:31:24
  • ការអប់រំ

ទោះត្រដាបត្រដួសបែបណា យុវជន២រូបនេះមិនចោលក្តីស្រមៃដាច់ខាត រហូតកម្មវិធីពិសេស១ ចេញមុខជួយទាន់

  • 2018-11-08 02:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់ថាមនុស្សគ្រប់គ្នាតែងមានក្តីស្រមៃ កាលខ្លួននៅតូច ប៉ុន្តែរាល់សុបិនទាំងនោះមិនមែនសុទ្ធតែគ្រប់គ្នាអាចសម្រេចគោលដៅបានដោយរលូននោះទេ អ្នកខ្លះជួបឧបសគ្គ តែអាចទៅមុខបានគ្រាន់តែមិនសូវរលូនដោយសារកត្តាផ្សេងៗជាដើម។

តួយ៉ាង ខាន់ សំណាង ជាយុវជនម្នាក់ដែលស្រលាញ់មុខជំនាញវិស្វករសំណង់ស៊ីវិលខ្លាំងបំផុត។ រូបគេតែងមានក្តីស្រមៃតាំងតែពីនៅតូចថា ធំឡើងកាលណាខំប្រឹងរៀន និងបន្តយកថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករសំណង់ស៊ីវិលឱ្យខានតែបាន។ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែ ដើរទៅដល់ដោយរលូនឡើយ។

ប៉ុន្តែក្តីស្រមៃ របស់ សំណាង ត្រូវជួបនឹងឧបសគ្គអ្វីខ្លះ? ណាត្រូវចំណាយលើសាលា ណាត្រូវចំណាយលើសម្ភារៈ ណាត្រូវចំណាយលើជីវភាពប្រចាំថ្ងៃ និងកត្តាផ្សេងៗទៀត។ ប៉ុន្តែជាភព្វសំណាង យុវវជនវ័យ ១៩ឆ្នាំ រូបនេះបានទទួលអាហារូបករណ៍ពី SCG ការពិតទៅអាហារូបករណ៍នេះ គឺសម្រាប់ប្អូនៗដែលរៀននៅវិទ្យាល័យ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៨ SCG បានបន្ថែមអាហារូបករណ៍ចំនួន ១០កន្លែងទៀតសម្រាប់សិស្សពូកែក្នុងកម្មវិធីដដែល ឱ្យបន្តដល់ថ្នាក់មហាវិទ្យាល័យដើម្បីសម្រេចក្តីស្រមៃពួកគេ។

ដោយសារ សំណាង រូបគេជាសិស្សពូកែ និងខំប្រឹងប្រែងរៀនសូត្រទើប កម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្តីសុបិន” របស់ក្រុមហ៊ុន SCG សម្រេចផ្តល់អាហារូបករណ៍ថ្នាកមហាវិទ្យាល័យបន្ថែមរហូតដល់ចប់ចុងចប់ដើម។ ការគាំទ្រទំនុកបម្រុងផ្សេងៗ នឹងត្រូវផ្ដល់ដល់និស្សិតទាំងនោះរហូតពួកគេបញ្ចប់ការសិក្សា។ ចង់ក្លាយជាវិស្វករដ៏ឆ្នើមម្នាក់ យុវវជនវ័យ ១៩ឆ្នាំខាងលើ បានតាំងចិត្តខ្លួនឯងយ៉ាងមុតមាំដោយមានភាពជឿជាក់ និងខំប្រឹងរៀនសូត្រធ្វើយ៉ាងណាឱ្យបានជោគជ័យ និងយកចំណេះដឹងមកជួយ គ្រួសារ និងសង្គម ។

មិនខុសពី សំណាង មុននឹងបានរៀនមុខជំនាញដែលជាក្តីស្រមៃ មនុស្សចំនួនត្រូវខំប្រឹងប្រែងដោយខ្លួនឯងផ្ទាល់ខ្លាំងបំផុត។ ឆន សុខអាយ យុវតីវ័យ ១៩ឆ្នាំមួយរូបនាងចង់ក្លាយជាគ្រូពេទ្យដ៏ពូកែម្នាក់។ ប៉ុន្តែកើតមកក្នុងគ្រួសារដែលសមាជិកច្រើន ហើយប្រាក់ចំណូលរកបានតិចតួច ស្ថានភាពបែបនោះហើយ ដែលធ្វើឱ្យនាងពិបាកក្នុងការឈោងចាប់ក្តីសុបិនខ្លួនឯង។ អ្នកផ្សេងអាចនឹងបោះបង់ក្តីសុបិន និងអាចបាក់ទឹកចិត្ត តែសម្រាប់ សុខអាយ នាងប្រាប់ថាមិនអាចបោះបង់ក្តីសុបិនបានទេ នាងត្រូវតែជម្នះ ដោយសម្រេចចិត្តធ្វើការវេនយប់ ដើម្បីបានប្រាក់ចំណូលបន្ថែម ដើម្បីបានចូលរៀននៅផ្នែកដែលខ្លួនពេញចិត្ត។ ការខំប្រឹងប្រែងរបស់នាងពិតជាមិនឥតប្រយោជន៍ទេ ព្រោះវាបានឆ្លុះបញ្ចាំងពីមេរៀនជីវិត។

ការសិក្សាផ្នែកវេជ្ជសាស្រ្ត ទាមទារឱ្យចំណាយច្រើន វាហាក់ដូចជាបន្ទុកសម្រាប់នាង និងគ្រួសារ ប៉ុន្តែអ្វីដែលនាងមិនអាចបំភ្លេចបាននោះគឺ កម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្តីសុបិន” ជាជំហានមួយដែលអាចជួយនាងដើម្បីសម្រេចក្តីសុបិន។

ជីវិតមនុស្សម្នាក់ៗគ្មានអ្នកណាជៀសផុតពីការលំបាក និងឧបសគ្គឡើយ ដូច្នេះហើយទោះបីជាមានការលំបាក ឬឧបសគ្គធំប៉ុណ្ណាក៏ដោយ យុវជនទាំង ២បានសំណូមពរដល់ សិស្សានុសិស្សផ្សេងទៀត សូមកុំបោះបង់ចោលក្តីសុបិនរបស់ខ្លួន ត្រូវរិះរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីសម្រេចគោលដៅមួយនេះ។ ទាំងអស់គ្នាគួរតែមានគោលដៅក្នុងជីវិតឱ្យបានច្បាស់លាស់ និងកុំភ្លេចយកជំនាញខ្លួនឯងទៅជួយដល់អ្នកក្រីក្រ និងប្រជាជនកម្ពុជាឱ្យកាន់តែមានសុខភាពល្អប្រសើរឡើង។

ចង់ដឹងកាន់តែច្បាស់តាមដានវីដេអូខាងក្រោមនេះអ្នកនឹងបានដឹងលម្អិតពីក្តីស្រមៃ និងការប្រឹងប្រែងរបស់យុវជនទាំងពីរ៖

(វីដេអូ)

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់