• 2018-11-18 03:23:14
  • ការអប់រំ

ស្រលាញ់​ទប់ចិត្តមិនបាន ក្រោយពីឃើញការលូតលាស់ទារក​កំប្រុក​អនាថា

  • 2018-11-18 03:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​មួយ​បុរស​ម្នាក់​បាន​ប្រទះ​សំបុក​កំប្រុក​នៅ​លើ​គ្រែ​របស់​លោក​រួម​នឹង​សណ្តែក​ដី និង សំបុក​ដែល​មាន​កូន​កំប្រុក​២​ទើប​តែ​កើត​ដែល​មេវា​ទុក​ចោល។

លោក​បាន​ហៅ អ្នក​ស្តារ​នីតិសម្បទា​សត្វ​ព្រៃ​គឺ Christina និង Michael ដើម្បី​ឲ្យ​ជួយ​មើល​ថែ​ទារក​អនាថា​ទាំង​២​នេះ។

ជា​អកុសល​ទារក​មួយ​ក្នុង​ចំណោម​ពួកវា​បាន​ស្លាប់ ក្រោយ​មក Christina និង Michael បាន​សម្រេច​ថា​គេ​នឹង​ចិញ្ចឹម​ទារក​កំប្រុក​ដែល​នៅ​​សល់ ព្រោះ​វា​មិន​អាចរស់​ដោយ​ខ្លួន​ឯង​បាន​ទេ។

ទារក​កំប្រុក​ដែល​មាន​ឈ្មោះ​ថា Thumbelina ពិសេស​ដោយសារ​នាង​បាន​កើត​​ខុស​រដូវ ​​ពោល​គឺ​ខុស​ពី​រដូវ​ដែល​កំប្រុក​ទូទៅ​ត្រូវ​កើត។ ដោយសារ Thumbelina ធំ​ដឹង​ក្តី​តែ​ម្នាក់​ឯង​គ្មាន​ទំនាក់ទំនង​ជាមួយ​កំប្រុក​ទូទៅ។

ខុស​ពីកំប្រុក​ទូទៅ Thumbelina មិន​ចូលចិត្ត​ហក់ មិន​ចូលចិត្ត​ឡើង​ដូច​កំប្រុក​ផ្សេង​ឡើយ។ នាង​ដើរ​ជំនួស​ការ​រត់ និង អង្គុយ​ជំនួស​​ការ​ឡើង​ទុំ។

បើ​ទោះ​ជា​ឪពុកម្តាយ​ចិញ្ចឹម​របស់ Thumbelina ណែនាំ​នាង​ឲ្យ​ស្គាល់​កំប្រុក​ដូច​គ្នា​ ក៏​នាង​មិន​ចាប់អារម្មណ៍​ដែរ។ ពួកគេ​និយាយ​ថា "ខ្ញុំ​មិន​ដឹង​ថា​រាល់​ថ្ងៃ​ហ្នឹង​នាង​គិត​ថា​ខ្លួន​ជា​អ្វី​ឲ្យ​ប្រាកដ​ទេ ប៉ុន្តែ​ឥរិយាបថ​គ្មាន​កន្លែង​ណា​ថា​ខ្លួន​គេ​ជា​កំប្រុក​ឡើយ​"។

ឪពុក​ម្តាយ​ចិញ្ចឹម​របស់ Thumbelina និយាយ​ថា​​រាល់​ថ្ងៃ​នាង​ចូលចិត្ត​ស្ករគ្រាប់​សណ្តែក​បារាំង ចូលចិត្ត​បន្លែ និង ផ្លែ​ប៊័រ ហើយ​នាង​ស្អប់​ដើរ​លេង​ខាង​ក្រៅ ស្អប់​​អាកាសធាតុ​​ត្រជាក់ ស្អប់​កំប្រុក​ដទៃ និង ស្អប់​ម៉ាស៊ីន​បូម​ធូលី។

សូម​ទស្សនា​រូបភាព​នៃ​ការ​វិវត្តន៍​របស់​សត្វ​កំប្រុក​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​នេះ៖

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់