• 2018-12-11 01:42:30
  • ព័ត៌មាន

សោកស្តាយ! សត្វកង់ហ្គូរូសាច់ដុំធំដូចកីឡាកាស បានងាប់នៅអាយុ ១២ឆ្នាំ

  • 2018-12-11 01:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​កង់ហ្គូរូ​មាន​សាច់​ដុំ​ធំ និង​កម្ពស់​ខ្ពស់​ដូច​អ្នក​កីឡាកាស ដែល​ទទួល​បាន​ឈ្មោះ​ល្បីល្បាញ​នៅ​លើ​អ៊ីនធឺណិត ដោយសារតែ​រូប​រាង​ដ៏​អង់អាច​របស់​ខ្លួន បាន​ងាប់​ហើយ​កាល​ពី​សប្ដាហ៍​មុន នៅ​អាយុ ១២ឆ្នាំ។

សត្វ​កង់ហ្គូរូ ឈ្មោះ Roger

បើ​យោង​តាម​ជម្រក​សត្វ​កង់ហ្គូរូ នៅ​ក្នុង​ក្រុង Alice Springs នៃ​ប្រទេស​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា សត្វ​កង់ហ្គូរូ​កម្ពស់ ២ម៉ែត្រ មាន​ឈ្មោះ​ថា Roger បាន​ងាប់​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន នៅ​ក្នុង​ជម្រក​ដែល​វា​រស់​នៅ​អស់​រយៈពេល​ជាង ១០ឆ្នាំ​ចុង​ក្រោយ​នេះ។

សត្វ​កង់ហ្គូរូ ឈ្មោះ Roger

តាម​ការ​បញ្ជាក់​ពី​ប្រធាន​ជម្រក​សត្វ​កង់ហ្គូរូ លោក Chris Barnes ប្រាប់​ឲ្យ​ដឹង​ទៀត​ថា Roger បាន​កើត​ជំងឺ​សន្លាក់​តាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ។ លោក Barnes បាន​យក Roger មក​ចិញ្ចឹម​នៅ​ក្នុង​ឆ្នាំ ២០០៦ ក្រោយ​ប្រទះ​ឃើញ​នៅ​ក្បែរ​សព​មេ​របស់​វា​នៅ​តាម​ផ្លូវ៕

ចុច​អាន៖

ប្រភព៖ indy100 ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់