• 2019-01-08 10:27:09
  • សេដ្ឋកិច្ច

ក្រុមហ៊ុនធំមួយប្រកាសទិញស្វាយ១ថ្ងៃ ២០តោន កែច្នៃនាំចេញទៅក្រៅប្រទេស

  • 2019-01-08 10:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ប្រកាស​ទិញ​ផ្លែ​ស្វាយ​​ស្វាយ​ស្រស់​ក្នុង​ដំណាក់​កាល​ដំបូង​ប្រមាណ​ ២០តោន​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​​បាន​ស្នើ​សុំ​វិនិយោគ​បន្ថែម​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​កាលពីថ្មីៗនេះ ដើម្បី​កែច្នៃ​ផ្លែឈើ ​ធ្វើដំណាប់​ស្វាយ នាំចេញ​ទៅ​ទីផ្សារ​​ក្រៅ​ប្រទេស ​ពិសេស​ប្រទេស​ចិន​។​​​

បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​ថា ​LBN Agriculture Co., Ltd ​ បាន​ប្រមូល​ទិញ​ពី​តំបន់​នានា​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​កំពង់ចាម ​និង​កំពង់ស្ពឺ​។ ​ក្រៅពី​ដំណាប់​ស្វាយ​ ក្រុមហ៊ុន​ក៏​មាន​គម្រោង​ផលិត​គ្រាប់ស្វាយ​ចន្ទី និង​ដំណាប់​ផ្លែ​ក្រូច​វល្លិ៍ (Passion Fruit) នៅ​ជំហាន​បន្ទាប់​ផង​ដែរ។ ​​

គម្រោង​កែច្នៃ​ផ្លែឈើ​បង្កើតជា​ដំណាប់​ស្វាយ​នេះ ​បាន​បង្កើត​ការងារ​ជូន​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​ប្រមាណ ៤០០នាក់​ ដែល​ក្នុង​នោះ​ចំនួន​ប្រមាណ ៩០% ជា​ស្រ្តី​។ គួរ​បន្ថែម​ថា គម្រោង​នេះ​​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៧ ភូមិ​បេង ឃុំដារ ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ៕​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់