- 2019-01-14 03:32:42
- ព័ត៌មាន
របរសាមញ្ញមិនសូវមានអ្នកធ្វើ តែអាចនៅថែផ្ទះ និងបានចំណូលគ្រាន់ផ្គត់ផ្គង់គ្រួសារ
- 2019-01-14 03:32:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របរសាមញ្ញមិនសូវមានអ្នកធ្វើ តែអាចនៅថែផ្ទះ និងបានចំណូលគ្រាន់ផ្គត់ផ្គង់គ្រួសារ
ចន្លោះមិនឃើញ
អំបោសផលិតពីជក់ត្នោតដ្បិតអីមិនសូវឃើញមានអ្នកផលិតច្រើនដូចកាលពី១០ ឬ ២០ឆ្នាំមុនក៏ដោយ ក៏អំបោសនេះនៅមានអ្នកផលិតតិចតួច និងឃើញមានលក់នៅ លើទីផ្សារផងដែរ។
កំពុងកាន់ជក់ត្នោតវេញអំបោសអ្នកស្រីញ៉ែម សារី អាយុ ៥៧ឆ្នាំ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ ប្រាប់Sabay ថាអ្នកស្រីប្រកបរបរធ្វើអំបោសលក់ជាង២០ឆ្នាំមកហើយ និងថាដំបូងឡើយអំបោសប្រភេទនេះតម្លៃមួយតែ២០០រៀលប៉ុណ្ណោះ។
កាលពី១០ ឬ២០ឆ្នាំមុនអ្នកស្រីថាអ្នកភូមិភាគច្រើនផលិតអំបោសប្រភេទនេះដោយខ្លួនឯង និងថាពេលនេះលក់បានមួយថ្លៃ ២ ៥០០រៀល ដោយមិនសូវមានអ្នកផលិត។ អ្នកស្រីថាក្មេងជំនាន់ក្រោយមិនធ្វើការងារនេះទេ ដោយថារកកម្រៃបានតិច ហើយងាកទៅធ្វើការរោងចក្រវិញ។
ស្ត្រីដដែលបន្តថា៖ «ទោះបានកម្រៃតិចក៏ដោយ ខ្ញុំនៅតែបន្តធ្វើរបរនេះដោយសារតែ ខ្ញុំចាស់ហើយមិនអាចរកការងារនៅតាមរោងចក្រកាត់ដេរដូចក្មេងៗហើយម្យ៉ាងទៀតវាអាចជួយការងារមើលថែផ្ទះសម្បែងនិង មាន់ ទា ជ្រូក គោ ផង»។
អ្នកស្រីឲ្យដឹងថាស្វាមីអ្នកស្រីជាអ្នកដើររកគាវត្នោត មកដំធ្វើជាជក់ត្នោត សម្រាប់ឲ្យអ្នកស្រីវេញជាអំបោសជក់ត្នោតនេះ។ អ្នកស្រីបញ្ជាក់ថាអ្នកស្រីអាចវេញបានចន្លើពី១០ទៅ២០អំបោសក្នុងមួយថ្ងៃ ហើយថារាល់១០ថ្ងៃម្តងទើបយកទៅលក់នៅឯផ្សារ។
ដោយសារបានស្វាមីជួយកាប់ជក់ត្នោតអោយអ្នកស្រីសារីថាគាត់អាចវេញអំបោសពី១០ទៅ២០ក្នុង១ថ្ងៃ ហើយក្នុងអំឡុងពេល១០ថ្ងៃអ្នកស្រីអាចប្រមូលអំបោសប្រមាណជា១០០យកទៅលក់នៅផ្សាអង្គតាសោមម្តង។
ទោះយ៉ាងនេះក្តីយុវជនឈ្មោះមករា វ័យ១៧ឆ្នាំ រស់នៅក្បែរផ្ទះអ្នកស្រីខាងលើប្រាប់ថាគាត់ចាប់អារម្មណ៍លើការងារវេញអំបោសនេះដែរដោយសារតែជុំវិញផ្ទះសម្បូរដើមត្នោតតូចៗងាយស្រួលរកវត្ថុធាតុដើមមកផលិតអំបោស។
យុវជនរូបនេះប្រាប់ថា៖ «ឆ្លៀតពេលទំនេរខ្ញុំចេះតែវេញអំបោសបាន១០ទៅ២០ក្នុង១ថ្ងៃ...ចេះតែធ្វើលេងៗទៅ....ភ្លេចៗខ្លួនអាចរកបានកម្រៃ១០ទៅ២០ម៉ឺនរៀលដែរក្នុង១ខែរៗបន្ថែមដែរ»។
គួរបញ្ជាក់ថាជក់ត្នោតនេះមិនត្រឹមតែធ្វើជាអំបោសនោះទេ តែអ្នកភូមិជំនាន់មុនក៏បានយកជក់ត្នោតនេះសម្រាប់វេញជាខ្សែសម្រាប់ចងគោ ក្របីផងដែរ៕