- 2019-01-14 03:52:07
- ការអប់រំ
យុវជនពី ១០ប្រទេសមកកម្ពុជា បង្រៀនអំពីមេរៀនពិភពលោកធំបំផុត កូនខ្មែរគួរដឹង
- 2019-01-14 03:52:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនពី ១០ប្រទេសមកកម្ពុជា បង្រៀនអំពីមេរៀនពិភពលោកធំបំផុត កូនខ្មែរគួរដឹង
ចន្លោះមិនឃើញ
អង្គការ AIESEC ប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធី មេរៀនពិភពលោកធំបំផុត ( World Largest Lesson) បានប្រមូលអ្នកចូលរួមពីបណ្ដាប្រទេសចំនួន១០នៅជុំវិញពិភពលោក ដែលមាន ប្រទេសហូឡង់ ព័រទុយហ្គាល់ ប៉េរូ ដាណឺម៉ាក កាណាដា អូស្ត្រាលី ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសវៀតណាម សរុបចំនួន ២៥រូប និងក្រុមអ្នកស្ម័គ្រចិត្តរបស់កម្ពុជាជាច្រើនរូប បានធ្វើការចែករំលែកមេរៀន និងបទពិសោធទាក់ទិនការចូលរួមពីមនុស្សលើពិភពលោកដើម្បីពិភពលោកស្រស់ស្អាយ ដោយផ្អែកគោលការណ៍អនុវត្តប្រកបដោយចិរភាពហៅកាត់ថា SDG ។
ក្នុងការបង្រៀននេះ ក្រុមយុវជនបានលើកយកគោលដៅចំនួន ១៧ចំណុច រួមមាន៖
១. គ្មានភាពក្រីក្រ
២. គ្មានភាពអត់ឃ្លាន
៣. សុខភាពល្អ និងរឹងមាំ
៤. ការអប់រំស្មើ ៗគ្នា
៥. ភាពស្មើគ្នារវាងបុរសនិងស្រ្តី
៦. ទឹកស្អាត និងមានអនាម័យ
៧. ទទួលបានការប្រើប្រាស់អគ្គិសនីគ្រប់គ្រាន់ និងស្អាត
៨. ភាពមានការងារធ្វើ និងកំណើនសេដ្ឋកិច្ច
៩. ឧស្សាហកម្មបង្កើតថ្មី និងហេដ្ឋារចនាសម្ព័ន្ធ
១០. កាត់បន្ថយភាពមិនស្មើគ្នាតាមតែអាចធ្វើបាន
១១. រួបរួមទីក្រុងមួយ សង្គមមួយ ឲ្យស្អាតយូរអង្វែង
១២. ទំនួលខុសត្រូវលើរបស់ប្រើរួច ដើម្បីកែច្នៃ និងផលិតឡើងវិញ
១៣. ការប្រែប្រួលអាកាសធាតុ
១៤. ថែរក្សាជីវិតក្រោមទឹក
១៥. ថែរក្សាជីវិតលើដី
១៦. សន្តិភាពរវាងប្រទេសនិងប្រទេស មនុស្សនិងមនុស្ស
១៧. មានទំនាក់ទំនងល្អជាមួយស្ថាប័ន ឬអង្គភាពនានា ដើម្បីសម្រេចគោលដៅ។
គួរបន្ថែមថា កម្មវិធីនេះ គឺរៀបចំដំបូងនៅប្រទេសកម្ពុជា ដែលធ្វើនៅអនុវិទ្យាល័យសេរីចំប៉ា មេព្រីង មានសិស្សសរុប ២៨៥ ភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី ១២ មករា ឆ្នាំ២០១៩។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការបង្រៀនមានខ្លឹមសារ និងសកម្មភាពជាក់ស្ដែងយ៉ាងណា សូមរង់ចាំទស្សនាវីដេអូបទយកការណ៍របស់ក្រុមការងារ Sabay ឆាប់ៗនេះ។