- 2019-01-21 08:21:21
- ព័ត៌មាន
នាយកសាលានៅចិន បង្រៀនក្មេងៗហាត់ប្រាណដោយផ្ទាល់ គួរឲ្យសរសើរបំផុត (មានវីដេអូ)
- 2019-01-21 08:21:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកសាលានៅចិន បង្រៀនក្មេងៗហាត់ប្រាណដោយផ្ទាល់ គួរឲ្យសរសើរបំផុត (មានវីដេអូ)
ចន្លោះមិនឃើញ
នាយកសាលាមួយនៅភាគខាងជើងប្រទេសចិន បានចុះមកបង្រៀនក្មេងៗហាត់ប្រាណដោយផ្ទាល់ជាមួយក្បាច់រាំសម័យទំនើបជំនួសឲ្យកម្មវិធីរបស់រដ្ឋាភិបាល។
នៅក្នុងវីដេអូនេះ គេឃើញលោកនាយក Zhang Pengfei វ័យ ៤០ឆ្នាំស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅជាមួយនឹងម៉េក្រូនៅក្នុងដៃ ហើយកំពុងដឹកនាំសិស្សរាប់រយនាក់រាំតាមចង្វាក់ភ្លេងដើម្បីជាការហាត់ប្រាណ។ វីដេអូនេះ ត្រូវបានថតនៅសាលាបឋមសិក្សា Xi Guan នៃខេត្ត Shanxi ហើយកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម និងមានអ្នកចុចចូលមើលរហូតដល់ជាង ៧លានដងត្រឹមរយៈពេលមួយថ្ងៃ។
យ៉ាងណាមិញ លោកនាយក Zhang ឲ្យដឹងថាលោកមិននឹកស្មានថាវីដេអូនេះទទួលការចាប់អារម្មណ៍ខ្លាំងនោះទេ ដោយសារតែលោកគ្រាន់តែចង់បង្ហាញវិធីសាស្ត្រថ្មីក្នុងការហាត់ប្រាណដើម្បីទាក់ទាញក្មេងៗឲ្យហាត់ប្រាណជាមួយភាពសប្បាយរីករាយ និងដើម្បីឲ្យពួកគេសម្រាកពីការរៀនច្រើនម៉ោងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖