• 2019-02-01 08:58:31
  • ព័ត៌មាន

ច្បាស់ការហើយ! ពលរដ្ឋខ្មែរទាំងអស់ត្រូវបម្រើសេវានេះខ្លួនឯង មុនឡើងយន្តហោះទៅស្រុកគេ

  • 2019-02-01 08:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រកទ្វារ E-gates ដោយ​មិន​បោះត្រា​ចេញ-ចូលលើ​លិខិត​ឆ្លងដែន​អេឡិចត្រូនិច ( E-passports ) នៅ​ព្រលាន​យន្តហោះ ត្រូវបាន​ដាក់​ឱ្យដំណើរការ​ហើយ​នាព្រឹក​ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

លោក​នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​ក្រសួង​មហាផ្ទៃ បានដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​ជា​លើក​ដំបូង​នូវ​ប្រព័ន្ធ​ច្រកទ្វារ​អេឡិចត្រូនិច (E-gates) ដើម្បី​ឱ្យ​អ្នកធ្វើ​ដំណើរ​តាម​ច្រកទ្វារ​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ និងខេត្ត​សៀមរាប ដែលជា​ប្រជាពលរដ្ឋ​ខ្មែរ ចេញ-ចូល​តាម​អាកាសយាន​ទាំង២​នេះ មិនបាច់​ទៅកាន់​បញ្ជរ​ដែលមាន​មន្ត្រី​អន្តោ​ប្រវេសន៍ ធ្វើការ​ដូច​សព្វមួយ​ដងទេ។

ឯកឧត្តមថា នេះ​ជា​ស្វ័យប្រព័ន្ធ ហើយ​ប្រជាពលរដ្ឋ អាច​ដំណើរការ​ដោយ​ខ្លួនឯង ដោយមិនបាច់​មានមន្ត្រី​អន្តោប្រវេសន៍ លើកលែង​តែ​មាន​ឧបសគ្គខ្លះៗ ជា​បច្ចេកទេស ទើបត្រូវការ​ជំនួយ​ពី​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍។ «ដំណើរការ​នៃម៉ាស៊ីន​នេះ មាន​ភាព​ងាយស្រួល សម្រាប់​ប្រជាពលរដ្ឋ​យើង គឺ​គាត់​ចំណាយ​ពេលតិច លឿន​រហ័ស ជាសេវា​ដែល​ធ្វើដោយ​ខ្លួនឯង ហើយ ប្រព័ន្ធនេះ​បង្ក​លក្ខណៈ​ងាយស្រួល​ច្រើន ដែល​ធ្វើឱ្យ អ្នកដំណើរ​ជាប្រជាពលរដ្ឋខ្មែរ​យើង​សប្បាយ​រីករាយ ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ចេញ-ចូល»។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ថា ប្រព័ន្ធនេះ​មាន​ផល​ប្រយោជន៍ ផ្តល់ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចេញ-ចូល បាន​លឿនរហ័ស ក៏បាន​ជួយ​ឱ្យ​សមត្ថកិច្ច​គ្រប់គ្រង​ទិន្ន័យ នៅក្នុង​ប្រព័ន្ធមួយ​ច្បាស់លាស់​ជាង​ពេល​មុន​ផងដែរ ទាំង​ការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ផ្សេងៗ។

«ការដាក់​ឱ្យ​ដំណើរការ​ម៉ាស៊ីន​ស្វ័យប្រព័ន្ធ​នេះ គឺអាច​ជួយ​ដល់​អង្គភាព ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ទាំង២ (ប៉ុស្តិ៍​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប) បាន​ច្រើន ព្រោះដោយ​សារ​អត់មាន​ម៉ាស៊ីននេះ គឺអ្នក​ដំណើរពី២៥-៣០% នៃអ្នក​ដំណើរ​រួម ដែលជា​ពលរដ្ឋខ្មែរ នឹងត្រូវ​ទៅកាន់​មន្ត្រី ហើយមន្ត្រី​យើង​ជា​អ្នក​ពិនិត្យ រៀបចំ​ និង​ផ្តល់​សេវា​ជូន ពេលគាត់​ប្រើប្រាស់​ម៉ាស៊ីន​នេះ មន្ត្រី​យើង​អាចធូរស្រាលបាន ២០-៣០% ដោយ​ប្រជាពលរដ្ឋ​បាន​ចំណាយពេល​ ៥ទៅ៧​វិនាទី សម្រាប់​អ្នកដំណើរ​ម្នាក់»។ នេះបើតាមការលើកឡើង​បន្ថែម​របស់​លោក​ គៀត ច័ន្ទថារិទ្ធ។

ទោះ​ជាយ៉ាងណា លោកថា​ការ​ដាក់​ឱ្យ​ដំណើរការ​ម៉ាស៊ីន​នេះ ក៏មាន​បញ្ហា​បន្តិច​បន្តួច ដោយមាន​លិខិត​ឆ្លងដែន​ខ្លះ ដែល​ម៉ាស៊ីន​មិន​អាន ហើយ​បណ្តាល​មកពី​លិខិតឆ្លងដែន​នោះ មាន​បញ្ហា​ឈិប(Chip) ចាស់​ពេក ឬ​សង្កត់បាក់ ប៉ុន្តែ​ខាង​ក្រសួង​ក៏ត្រៀម​បញ្ជរ​ផងដែរ សម្រាប់​អ្នក​ដំណើរ​ដែលជួប​បញ្ហា​នេះ​ផងដែរ។ បើតាម​លោក​អគ្គនាយក ឱ្យដឹងថា អ្នកដែល​ប្រើ​លិខិត​ឆ្លងដែន (E-passport) គឺ​ចូលទៅ​ប្រើ​ម៉ាស៊ីន​តែម្តង។ «គាត់ដាក់​លិខិត​ឆ្លងដែន​ហើយ មានការ​ណែនាំ​លើ​ហ្នឹង ពេលគាត់​ដាក់​លិខិត​ឆ្លងដែន​ហើយ ត្រូវផ្តិត​មេដៃ។ បើសិន​ទទួលស្គាល់​ថា ក្រយ៉ៅ​ដៃ និង​លិខិត​ឆ្លងដែន​របស់គាត់​ត្រឹមត្រូវ​ហើយ ទ្វារ​នឹងបើក​ឲ្យយើង​ដំណើរការ​ចេញ-ចូល​បាន»៕

ប្រភព៖ Kley Kley អត្ថបទ៖ សំភី

មតិយោបល់