• 2019-02-14 08:43:02
  • ព័ត៌មាន

ដឹងតែសប្បាយកប់ហើយ! មហោស្រពគីហ្សូណាឆ្នាំនេះ ប្រជុំកម្មវិធីពិសេសៗទាំងខ្មែរ និងជប៉ុន

  • 2019-02-14 08:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោ​ស្រព​គីហ្សូណា​ប្រចាំ​ឆ្នាំ​២០១៩ បាន​វិល​ត្រឡប់​មក​សារ​ជា​ថ្មី​ម្ដង​ទៀត​ហើយ ដែល​ឆ្នាំ​នេះ​នឹង​មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ និង​កម្ម​វិធី​ប្រពៃណី វប្បធម៌​ដ៏​សម្បូរ​បែប​ទាំង​កម្ពុជា និង​ជប៉ុន។ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៨ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅCJCC។ ដូច្នេះ​កុំ​ភ្លេច​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​ទស្សនា​នូវ​ទិដ្ឋភាព​ពិសេសៗ​ជា​ច្រើន ដែល​ជួន​កាល​អ្នក​ទាំង​អស់​គ្នា មិន​ធ្លាប់​ឃើញ​ពី​មុន។

មហោស្រព​គីហ្សូណា​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ស្ថានទូតជប៉ុន រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការកម្ពុជា-ជប៉ុន(CJCC) មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន។ អ្វី​ដែល​ពិសេស​នោះ នៅ​ឆ្នាំ​នេះ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «Experience Together»។ ក្រោមប្រធានបទនេះ នឹងនាំយកនូវបទពិសោធន៍ ឬសកម្មភាពជាច្រើនទៀត សម្រាប់អ្នកចូលរួម។

មហោស្រពនេះ នឹងមានកម្មវិធីជាច្រើនទៀតដូចជា ការគូរមុខបែបទម្រង់សិល្បៈលោ្ខនបាសាក់ សិក្ខាសាលា ស្តីពី​ការអភិរក្ស​សម្បត្តិបេតិកភណ្ឌពិភពលោកដោយក្រុមរដ្ឋាភិបាលជប៉ុនលើការថែរក្សាតំបន់អង្គរ សាកល្បង​ស្លៀក«ក្បិន»ខ្មែរ និងពាក់«យូកាតា»ជប៉ុន សាកល្បងពិធីលៀងតែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស«អូរីហ្គាមី» តុបតែងផ្កា​«អ៊ីកេបាណា» ការសរសេរអក្សរផ្ចង់ «ស្យូដូ» ជាដើម។ អ្វី​ដែល​មិន​គួរ​រំលង​នោះ​គឺ អ្នកចូលរួមទាំងអស់ពាក់អាវយឺតមក ដើម្បីងាយស្រួលចូលរួមសកម្មភាពទាំងនេះ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់