• 2019-03-07 04:16:21
  • សុខភាព

ពិសេស​! ឃុំ​មួយ​ក្នុង​ខេត្ត​កំពង់​ឆ្នាំងនឹង​ទទួលបាន​របៀបព្យាបាលជំងឺថ្មី​តាម​បច្ចេកវិទ្យា​ព័ត៌មាន​

  • 2019-03-07 04:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួងប្រៃសនីយ៍ និង​​ទូរគមនា​គមន៍​កំពុង​ពិភាក្សា​​ស្ដីពី​ការ​ដាក់​ឲ្យ​ដំណើរ​ការ​សាក​ល្បង​នៃ​ដំណើរ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​អ្នក​ជំងឺពី​ចម្ងាយ​ ដែល​ហៅ​ថា​ Telemedicine។

(ឯឧត្តម ត្រាំ ​អ៊ីវតឹក ក្នុង​កិច្ច​ប្រ​ជុំ​ម្សិល​មិញ/រូបភាព៖ ក្រ​សួង​ប្រៃសនីយ៍)

កាល​ពី​ម្សិល​មិញ​នៅទី​ស្ដីការ​ក្រ​សួង ឯឧត្តម​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បាន​ដឹក​នាំ​កិច្ចពិភាក្សា​ស្ដីពី​ការ​ដាក់​ឲ្យ​ដំណើ​រការ​សាកល្បង​ Telemedicine នៅ​ក្នុង​ឃុំជៀប ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ក្រ​សួង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន។

គម្រោង Telemedicine គឺជា​ដំណើរការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យា​បាល​អ្នក​ជំងឺ​ពីចម្ងាយ​តាម​រយៈ​បច្ចេក​វិទ្យា​ព័ត៌មាន​ ដោយ​មិន​ចាំ​បាច់​មើល​ឃើញ​ដោយ​ផ្ទាល់​។​ នេះ​បើ​តាម​ប្រ​ភព​បដដែល។

ប្រ​ភព​ខាង​លើ​ពន្យល់ថា វេជ្ជបណ្ឌិត​អាច​ប្រើ​ប្រាស់​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​វីដេអូ សំឡេង ឬ​សារ​បន្ទាន់​ ដើម្បី​ដោះ​ស្រាយ​ការ​ព្យាបាល​អ្នក​ជំងឺ និង​ធ្វើ​រោគ​វិនិច្ឆ័យ​អ្នក​ជំងឺពី​​ចម្ងាយ​បាន។

គោលបំណង​សំខាន់​ៗ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើ​រការ​គម្រោ​ងនេះ​គឺ​ដើម្បី​ផ្ដល់​ការ​គាំទ្រ​សុខភាព​នៅ​ទីជនបទ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប និង​ផ្ដល់​​ភាព​ងាយ​ស្រួល ឆាប់​រហ័ស​ដល់​វេជ្ជបណ្ឌិត​ក្នុង​តំបន់ ឬ​ថ្នាក់ជាតិ​ធ្វើ​ការ​វិនិច្ឆ័យ​រោគពី​ចម្ងាយជា​ដើម​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់