- 2019-03-29 03:03:47
- សេដ្ឋកិច្ច
តោះងាកមកប្រយោជន៍រួមវិញបងប្អូន! ចង់ឲ្យប្រទេសសំបូរផ្លែឈើហូបគ្រប់ទិសទី ធ្វើរឿង៥យ៉ាងនេះ
- 2019-03-29 03:03:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះងាកមកប្រយោជន៍រួមវិញបងប្អូន! ចង់ឲ្យប្រទេសសំបូរផ្លែឈើហូបគ្រប់ទិសទី ធ្វើរឿង៥យ៉ាងនេះ
ចន្លោះមិនឃើញ
សាធារណជនបានប្រើប្រាស់បណ្ដាញចែករំលែកព័ត៌មានទៅកាន់ក្រុមមិត្តភក្តិបងប្អូនទទួលបានដំណឹង និង អនុវត្តទាំងអស់គ្នា ដើម្បីឲ្យប្រទេសសំបូរផ្លែឈើហូបផ្លែគ្រប់ទិសទី។
ក្នុងសារចែករំលែកដ៏ល្អបានរៀបរាប់ថា នៅឆាប់ៗនេះរដូវផ្លែឈើស្ទើរគ្រប់មុខនឹងមកដល់ ដូចជាផ្លែស្វាយ ទុរេន សាវម៉ៅ មង្ឃុត ខ្នុរ កំពីងរាជ.... ។ល។
ជាមួយគ្នានេះ អ្នកប្រើប្រាស់ហ្វេសបុក បាននាំគ្នាចែករំលែកដោយស្នើឲ្យបងប្អូនជនរួមជាតិទាំងអស់មេត្តាកុំចោលគ្រាប់ផ្លែឈើទាំងនោះ តែសូមអនុវត្តដូចខាងក្រោម៖
១. លាងសំអាតវា
២. ទុកវាអោយស្ងួត (ហាលថ្ងៃ)
៣. ខ្ចប់ទុកនៅក្នុងក្រដាស (ក្រដាសកាសែត)
៤. ទុកវានៅក្នុងម៉ូតូ រថយន្ត...
៥. នៅពេលដែលបងប្អូនមានឱកាសធ្វើដំណើរទៅទីជិតឆ្ងាយ ហើយឃើញមានដីទំនេរ តាមផ្លូវភូមិ ព្រៃ ឬកន្លែងសមរម្យណាមួយ សូមបងប្អូនចោលគ្រាប់ពូជផ្លែឈើនោះ។ គ្រាប់ពូជនោះនឹងដុះជាពន្លកយ៉ាងងាយនៅរដូវក្រោយ!
ជាមួយនឹងសកម្មភាពយ៉ាងសាមញ្ញខាងលើ យើងអាចចូលរួមដាំដើមឈើបានយ៉ាងច្រើនសំរាប់សហគមន៍ យើង ប្រទេសយើង និងពិភពលោកយើងទាំងមូល។ នោះបេសកកម្មធ្វើអោយពិភពលោកកាន់តែបៃតងគឺនឹងអាចសំរេចជោគជ័យជាក់ជាមិនខាន។
គួរបញ្ជាក់ដែរថារដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងថៃ បានលើកកំពស់កម្មវិធីនេះទៅកាន់ប្រជាពលរដ្ឋ របស់គេក្នុងរយះពេល ពីរបីឆ្នាំមកហើយ។ មន្ត្រីការិយាល័យស្រុកជាច្រើនក៏បានចូលរួមអនុវត្តយុទ្ធនាការ នេះយ៉ាងសំបើមផងដែរ។ ប្រការនេះធ្វើអោយគម្រោងទទួលបានជោគជ័យយ៉ាងខ្លាំង។ ជាក់ស្តែង គេបានកត់សម្គាល់ឃើញថាចំនួនដើមឈើនៅក្នុងព្រៃក៏បានកើនឡើងយ៉ាងច្រើនទ្វេរដងជាពិសេស នៅភាគខាងជើងនៃប្រទេសថៃ និងភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។
តោះសូមចូលរូមចែករំលែក និងអនុវត្តចាប់ពីពេលនេះតទៅ សូមអោយគំនិតផ្តួចផ្តើមដ៏សាមញ្ញតែអស្ចារ្យ មួយនេះរាលដាលគ្រប់ទិសទី គ្រប់មជ្ឈដ្ឋាននៃប្រទេសកម្ពុជា ព្រោះវាអាចវិធីសាស្ត្រដ៏មានប្រសិទ្ធភាពអាច ធ្វើឲ្យភពផែនដីនេះកាន់តែស្រស់បំព្រង និងបរិសុទ្ធសំរាប់កូនចៅជំនាន់ក្រោយ។