• 2019-04-06 01:24:13
  • ព័ត៌មាន

គំនិត​ទីក្រុង​បណ្ដែត​ទឹក​​របស់ UN ឃើញ​ប្លង់​ហើយ​ចង់​ឲ្យ​មាន​ឆាប់ៗ

  • 2019-04-06 01:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំនិត​ចង់​បង្កើត​ទីក្រុង​បណ្ដែត​ទឹក​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

យោង​តាម​គេហទំព័រ​ផ្លូវការ​របស់ ​អង្គការ​សហប្រជាជាតិ (UN) ​បាន​ឲ្យ​ដឹង​ថា ​គំនិត​ចង់​បង្កើត​ឲ្យ​មាន​​ទីក្រុង​បណ្ដែត​ទឹក​នេះ​គឺ​ដើម្បី​ជួយ​មនុស្សជាតិ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​បរិយាកាស និង និរន្តរភាព​ក្នុង​ការ​អភិវឌ្ឍន៍។

អគ្គ​លេខាធិការ​រង​ UN លោកស្រី Amina Mohammed បាន​និយាយ​នៅ​ក្នុង​ការ​ប្រជុំ​តុ​មូល​នា​ទីក្រុង​ញីវយ៉ក​ថា "ទីក្រុង​បណ្តែត​ទឹក​គឺ​ជា​មធ្យោបាយ​មួយ​ដើម្បី​ធានា​​ភាព​ស៊ាំ​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ ពីព្រោះ​អាគារ​អាច​​បណ្តែត​ជាមួយ​នឹង​ទឹក​សមុទ្រ"។

​"នៅ​ពេល​សហគមន៍​បណ្ដែត​ទឹក​ទាំង​មូល​ ត្រូវ​បាន​រចនា​ឡើង​ពី​ការ​បន្តុប​ជាប់​គ្នា អីចឹង​ពួកវា​​ក៏​អាច​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​មិន​ពឹង​ធម្មជាតិ​ដែរ។​ ដូច្នោះ​ហេតុអ្វី​បាន​ជា​គេ​មិន​ប្រើ​ខ្យល់ និង ​ទឹក​ដើម្បី​បំពេញ​តម្រូវការ​អគ្គិសនី​សម្រាប់​វា​ទៅ?”។

UN គ្រោង​​ដំណើរការ​គម្រោង​នេះ​ជាមួយ​មជ្ឈមណ្ឌល​​បច្ចេកវិទ្យា​ម៉ាសាឈូសេត​ សម្រាប់​វិស្វកម្ម​សមុទ្រ និង អង្គការ Oceanix។

Bjarke Ingels ស្ថាបត្យករ​ដឹកនាំ​គម្រោង​នេះ​បាន​ប៉ាន់ប្រមាណ​ថា ការ​រចនា​នេះ​គ្រោង​នឹង​នាំ​យក​មនុស្ស​ ១០ ០០០ នាក់​​រស់​នៅ​លើ​កោះ ផ្ទៃក្រលា​ទំហំ ៤,៥​អា សម្រាប់​មនុស្ស​៣០០​នាក់។ មូលដ្ឋាន​ចំនួន​៦​បង្កើត​បាន​ជា​ភូមិ​១ ហើយ​ភូមិ​៦​បង្កើត​បាន​ជា​ទីក្រុង​១។

ប្រភព​ខាង​លើ​បន្ត​ថា ទីក្រុង​​បណ្តែត​ទឹក​ធំ​បំផុត​ប្រមាណ​១០​នឹង​លេខ​រូបរាង​ឡើង​នៅ​ត្រឹម​ឆ្នាំ ២០៥០។ សមុទ្រ​គឺ​ជា​ជោគវាសនា​សម្រាប់​មនុស្ស​​រស់​នៅ​នា​ពេល​អនាគត៕

ប្រភព៖ Inverse | United Nations ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់