/5cad742de1867_1554871320_medium.jpg)
- 2019-04-10 04:50:37
- ព័ត៌មាន
រូបភាពពិតៗស្ដែងពីសោកនាដកម្មកប៉ាល់ Titanic គ្រប់គ្នាមិនធ្លាប់បានឃើញពីមុន
- 2019-04-10 04:50:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពពិតៗស្ដែងពីសោកនាដកម្មកប៉ាល់ Titanic គ្រប់គ្នាមិនធ្លាប់បានឃើញពីមុន
ចន្លោះមិនឃើញ
នៅអំឡុងពេលរាត្រីនៃថ្ងៃទី ១៤ និង ១៥ ខែមេសា នាយនាវា និងក្រុមការងារមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹងថា កប៉ាល់ Titanic បានបើកបុកផ្ទាំងទឹកកក។ ក្រុមការងារពិតជាមានការភ្ញាក់ផ្អើលខ្លាំង ព្រោះថាសារជូនដំណឹងដែលបានផ្ញើពីកប៉ាល់ដទៃទៅកាន់កប៉ាល់ Titanic ប្រកាសពីគ្រោះថ្នាក់នៅខាងមុខរបស់កប៉ាល់ដ៏ធំជាងគេមួយនេះ គឺមិនបានលេចឮទៅដល់អ្នកបើកនាវាយក្សមួយនេះឡើយ។ ដូច្នេះ ទើបបណ្ដាលឲ្យមានសោកនាដកម្មដ៏រន្ធត់បានកើតមានឡើងលើកប៉ាល់ដ៏ធំដំបូងគេមួយនេះ។
ខាងក្រោមនេះ ជាកម្រងរូបភាពពិតៗមួយចំនួនលើកប៉ាល់ Titanic មុនហេតុការណ៍អាក្រក់បុកផ្ទាំងទឹកកកបានកើតឡើង ដែលគ្រប់គ្នាមិនធ្លាប់បានឃើញពីមុន៖
១. រូបភាពដំបូងគេបង្អស់ពីរូបរាងកប៉ាល់ Titanic
កប៉ាល់ Titanic ជានាវាដ៏ធំដំបូងគេលើពិភពលោកដែលមានប្រវែងរហូតដល់ ២៦៩ ម៉ែត្រ មាន ១០ ជាន់ និងអាចបើកបរក្នុងល្បឿន ៣៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ កប៉ាល់នេះដែរ អាចផ្ទុកក្រុមការងាររចំនួន ៨៨៥ នាក់ និងអ្នកដំណើររហូតដល់ ២ ៤៧១ នាក់។
២. រូបភាពនាយនាវា ឈរស្វាគមន៍ភ្ញៀវទេសចរណ៍
ពិតណាស់ លើកប៉ាល់តែងតែមាននាយនាវា។ នេះជារូបភាពនាយនាវា លោក Edward J.Smith (រូបស្ដាំដៃ) និងអ្នករួមការងាររបស់លោកដែលជាអ្នកត្រួតត្រាលើនាវា Hugh Walter McElroy។
៣. អ្នកដំណើរនៅលើកប៉ាល់
តាមរយៈរូបភាពមួយនេះ បង្ហាញថា អ្នកដំណើរកំពុងដើរលេងលើកប៉ាល់ Titanic ជិតគ្នាជាមួយទូកសម្រាប់សង្គ្រោះ មុនសោកនាដកម្មបានកើតឡើង។
៤. ក្មេងកំពុងលេង
រូបភាពនេះ បង្ហាញពីក្មេងដែលមិនដឹងអ្វី កំពុងលេងយ៉ាងសប្បាយលើកប៉ាល់ ប៉ុន្មានថ្ងៃមុនហេតុការណ៍ដ៏អាក្រក់នោះបានកើតឡើង។
៥. “Unsinkable Molly Brown” ជនរងគ្រោះដែលរស់រានមានជីវិតពីការលិចកប៉ាល់
លោកស្រី Margaret Brown ដែលហៅក្រៅថា Molly ជាអ្នកដំណើរលំដាប់លេខ ១ លើកប៉ាល់ Titanic។ ជាមួយនិងដើមកំណើតជាអ្នកថ្លៃថ្នូរ រួមទាំងជាអ្នកមានស្តុកស្ដម្ភផងនេះ ភាពល្បីល្បាញរបស់នាងត្រូវបានសាយភាយគ្រប់ទិសទី។ នៅក្នុងរឿង នាងជាមនុស្សម្នាក់ដែលការពារតួអង្គ Jack Dawson។
៦. ជនបង្កហេតុ (ផ្ទាំងទឹកកក)
នេះជារូបភាពផ្ទាំងទឹកកកដែលបណ្ដាលឲ្យកប៉ាល់មានការលិចលង់។ រូបភាពនេះ ត្រូវបានថតដោយនាវិកលើនាវាម្នាក់ឈ្មោះ Prinz Adalbert នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ ចំណាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះនៅខាងត្បូងនៃការលិចកប៉ាល់។
៧. ទូកជួយសង្គ្រោះ
រូបភាពបង្ហាញពីសកម្មភាពជួយសង្គ្រោះអ្នកដំណើរចេញពីបំណែកកប៉ាល់ដែលបានលិច។
៨. ក្រុមអ្នករស់រានមានជីវិតចុងក្រោយ
តាមមើល រូបភាពនេះគ្មានអ្វីពិសេសនោះទេ ប៉ុន្តែវាជារូបភាពចុងក្រោយរបស់ក្រុមអ្នករស់រានមានជីវិតពីការលិចកប៉ាល់។
៩. កប៉ាល់សង្គ្រោះបានមកដល់
នៅអំឡុងម៉ោង ២ និង ២០ នាទីយប់ កប៉ាល់ Titanic បានលិចបាត់ទាំងស្រុង។ ២ម៉ោងក្រោយមក "Carpathia” ដែលជាកប៉ាល់ដែលនៅក្បែរៗនោះ បានមកជួយសង្គ្រោះអ្នកដំណើរ។
១០. ក្រុមគ្រួសារវ័យក្មេងដែលរួចផុតពីការលិចលង់លើកប៉ាល់
គ្រួសារវ័យក្មេងមួយនេះបានរួចផុតជីវិតពីការលិចកប៉ាល់ Titanic។ តាមរយៈរូបភាព សង្កេតឃើញថា ពួកគេនៅមានភាពភ័យខ្លាចដក់ជាប់ក្នុងចិត្តនៅឡើយ។
១១. ម្ដាយ និងកូនស្រី
អ្នកដំណើរខ្លះ ពិតជាមានសំណាងជាងអ្នកដទៃពិតមែន ជាក់ស្ដែងដូចម្ដាយកូន ២ នាក់នេះ បានរួចផុតជីវិតពីការលិចកប៉ាល់។
១២. អ្នកដំណើរម្នាក់ទៀតដែលនៅរស់រានមានជីវិត
លោក Stuart Collet ជាអ្នករួចផុតជីវិតមួយរូបទៀត។ សរុបចុងក្រោយ អ្នកដំណើរប្រមាណ ១ ៥១៧នាក់បានស្លាប់បាត់បង់ជីវិត។
១៣. ក្មេងកំព្រាដែលរស់រានមានជីវិត
Michel អាយុ ៤ ឆ្នាំ (នៅខាងឆ្វេង) និង Edmond Navratil អាយុ ២ ឆ្នាំ (នៅខាងស្ដាំ)។ បងប្អូនប្រុសទាំង ២ រូបនេះ ត្រូវបានគេហៅថា ក្មេងកំព្រាលើ Titanic ក្រោយការលិចលង់បានឆក់យកជីវិតរបស់ឪពុកពួកគេទៅ។
១៤. អ្នករស់រានទាំងអស់បានមកដល់លើគោក
អ្នករស់រានមួយចំនួនបានបញ្ជូនមកដល់តំបន់ Millbay Docks និង Plymouth នៃប្រទេសអង់គ្លេស។ ពួកគេមើលទៅហត់នឿយខ្លាំង។
១៥. នៅមុខការិយាល័យ White Star
White Star ជាប្រធានក្រុមហ៊ុននាវាមួយ នៅចន្លោះចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០។ ក្រុមហ៊ុននេះក៏ជាម្ចាស់ពាក់កណ្ដាលនៃកប៉ាល់ Titanic ផងដែរ។ នៅក្នុងរូបភាពនេះ គឺជាការជួបជុំរបស់មនុស្សជាច្រើនមកកាន់មុខការិយាល័យ ក្រោយទទួលដំណឹងពីសោកនាដកម្មលិចកប៉ាល់។
១៦. មនុស្សជាច្រើននាំគ្នាឈរចាំទទួលអ្នកនៅរស់រានមានជីវិត
តាមរយៈរូបភាព អាចស្រម៉ៃបានថា ក្រុមគ្រួសារមានការព្រួយបារម្ភខ្លាំងប៉ុណ្ណា ដោយពួកគេមួយចំនួននៅមិនទាន់បានដឹងនៅឡើយថាសាច់ញាតិរបស់ខ្លួននៅរស់ ឬស្លាប់នោះទេ។
១៧. សោកនាដកម្មលើទំព័រមុខកាសែត
ក្មេងប្រុសម្នាក់បានលក់កាសែត Evening News ដែលនៅលើទំព័រមុខបានសរសេរចំណងជើងធំៗថា៖ "សោកនាដកម្មកប៉ាល់ Titanic: ការបាត់បង់ជីវិតដ៏ច្រើនបំផុត"។
១៨. សកម្មភាពសប្បុរសធម៌ជួយសង្គ្រោះអ្នករួចផុតជីវិត
អ្នកសិល្បករអាមេរិក លោក George M.Cohan (នៅខាងឆ្វេង) បានលក់កាសែតចម្លងក្នុងទីក្រុងញ៉ូយ៉កនៅថ្ងៃអាទិត្យ ដើម្បីរៃអង្គាសប្រាក់ជូនជនរងគ្រោះ និងគ្រួសារតែរួចផុតពីការស្លាប់។
១៩. ការប្រគល់ពានរង្វាន់ជូននាយនាវា Arthur Henri Rostron
Arthur Henri Rostron ជានាយនាវារបស់កប៉ាល់ Carpathia ដែលបានទៅជួយសង្គ្រោះអ្នកដំណើរលើកប៉ាល់ Titanic។ ជនរងគ្រោះដែលនៅរស់ទាំងអស់បានសម្រេចចិត្តធ្វើការអរគុណលោក ដោយផ្ដល់ជូនជាពានធ្វើពីប្រាក់មួយក្នុងខែឧសភា ឆ្នាំ១៩១២។
២០. រូបសំណាក់គូស្នេហ៍ Isidor និង Ida Straus ក្នុងទីក្រុងញ៉ូយ៉ក
រូបសំណាក់រម្លឹកការចងចាំគូស្នេហ៍ Isidor និង Ida Straus ដែលបានស្លាប់ជាមួយគ្នាក្នុងកប៉ាល់ Titanic ដោយសារពួកគេមិនចង់បែកគ្នា។