- 2019-04-25 03:05:52
- ព័ត៌មាន
ក្ដៅចង់ស្ទះខ្យល់! វៀតណាមឡើងកម្ដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
- 2019-04-25 03:05:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅចង់ស្ទះខ្យល់! វៀតណាមឡើងកម្ដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
វៀតណាមបានទទួលរងឥទ្ធិពលរលកកម្ដៅខ្លាំងបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសខណៈប្រទេសជាច្រើនកំពុងរងផលប៉ះពាល់ពី El Nino។
យោងតាម WashingtonPost ឲ្យដឹងថានៅសង្កាត់ Huong Khe នៃខេត្ត Ha Tinh ដែលស្ថិតនៅចម្ងាយ ១៥០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងហាណូយ បានទទួលរងកម្ដៅខ្លាំងរហូតដល់ ៤៣,៤អង្សា ដោយជារៀងរាល់ឆ្នាំក្នុងអំឡុងខែនេះ សីតុណ្ហភាពមានត្រឹមជាង ៣០អង្សាប៉ុណ្ណោះ។ ចំណែកឯផ្នែកផ្សេងទៀតនៃប្រទេសដូចជាខេត្តដាណាង សីតុណ្ហភាពឡើងដល់ ៣៧អង្សា ខណៈទីក្រុងហូជីមិញត្រឹម ៣៥អង្សាប៉ុណ្ណោះ។ លើសពីនេះទៀត នៅតំបន់ជាច្រើននៃប្រទេសវៀតណាម មានសីតុណ្ហភាពដល់ជាង ៣០អង្សាទៅហើយត្រឹមម៉ោង ៦ព្រឹក ហើយខ្យល់អាកាសធ្វើឲ្យមនុស្សពិបាកដកដង្ហើមដោយសារកម្ដៅ។
យ៉ាងណាមិញ មិនមែនមានតែប្រទេសវៀតណាមប៉ុណ្ណោះទេដែលឡើងកម្ដៅខុសប្លែកពីធម្មតានៅក្នុងឆ្នាំនេះ ដោយប្រទេសជាច្រើននៅឥណ្ឌូចិនក៏ទទួលរងឥទ្ធិពលកម្ដៅដូចគ្នា ខណៈដែលអ្នកវិទ្យាសាស្ត្រព្រមានថាកម្ដៅអាចនឹងកើនឡើងថែមទៀត៕