- 2019-04-25 08:26:22
- សេដ្ឋកិច្ច
ថ្ងៃជោគថ្ងៃជ័យ! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកំពូលល្បី១ពីជប៉ុន បើកកម្មវិធីផ្ទួន៣នៅកម្ពុជា
- 2019-04-25 08:26:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃជោគថ្ងៃជ័យ! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកំពូលល្បី១ពីជប៉ុន បើកកម្មវិធីផ្ទួន៣នៅកម្ពុជា
ចន្លោះមិនឃើញ
កាលពីម្សិលមិញ Dai-ichi Life (Cambodia) PLC. ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយរួមបញ្ចូលកម្មវិធីសំខាន់ៗចំនួន ៣ នៅសណ្ឋាគារ Rosewood ។
កម្មវិធីទាំងនោះមានដូចជា ពិធីបើកសម្ពោធការិយាល័យរបស់ក្រុមហ៊ុន កម្មវិធីសន្និសីទសារព័ត៌មាន និងការប្រកាសកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Dai-ichi Life Cambodia និងធនាគារ វឌ្ឍនៈ។
នេះគឺជាការចងសម្ព័ន្ធភាពធុរកិច្ចរវាងធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន Dai-ichi Life Cambodia អាចធ្វើឲ្យក្រុមហ៊ុន Dai-ichi Life Cambodia ប្រើប្រាស់បណ្តាញរបស់ធនាគារ វឌ្ឍនៈ និងទំនាក់ទំនងទៅអតិថិជនរបស់ខ្លួនបានកាន់តែឆាប់រហ័សឡើង។ ពិធីសម្ពោធនេះត្រូវបានបញ្ចប់ដោយអាហារពេលល្ងាចដែលបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
ក្រុមហ៊ុន Dai-ichi Life Cambodia ប្ដេជ្ញាផ្តល់ជូននូវសេវាកម្មប្រកបដោយនិរន្តរភាព និងវិនិយោគនៅលើទីផ្សារដែលមានប្រជាសាស្ត្រ និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ ដែលសមស្របនឹងសេវាធានារ៉ាប់រងអាយុជីវិត។ ក្នុងនាមជាអ្នកនាំមុខក្នុងការផ្តល់នូវសេវាធានារ៉ាប់រងអាយុជីវិតប្រកបដោយគុណភាព ជាមួយនឹងលក្ខខណ្ឌដែលមានភាពងាយស្រួលហើយធានាថា ផលិតផល និងសេវាកម្មគឺមានភាពល្អប្រសើរ និងស័ក្ដិសមជាមួយនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍នា រាត្រីសមោសរថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ មានក្នុងវិស័យធានារ៉ាប់រងអាយុជីវិតអស់រយៈពេលជាង ១០០ ឆ្នាំ ក្នុងប្រទេសជប៉ុន"។
លោក Allen Thai អគ្គនាយកនៃក្រុមហ៊ុន Dai-ichi Life Cambodia បានមានប្រសាសន៍ថា៖ " ប្រទេសកម្ពុជា គឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនក្នុងអាស៊ី ដែលវាកំពុងជំរុញឱ្យមានការពង្រីកទីផ្សារធានារ៉ាប់រងអាយុជីវិតកាន់តែឆាប់រហ័សផងដែរ។ ចំណុចវិជ្ជមាននៃការវិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យមានការកើនឡើងនូវអ្នកដែលមានប្រាក់ចំណូលកម្រិតមធ្យម ដែលតម្រូវការនៃសេវាធានារ៉ាប់រងអាយុជីវិតត្រូវបានកើនឡើង។ នេះគឺជាហេតុផលដែលក្រុមហ៊ុន Dai-ichi Life សម្រេចចិត្តចូលមកក្នុងទីផ្សារមួយនេះ ដើម្បីផ្តល់នូវការការពារ និងការសន្យំរយៈពេលវែង ដើម្បីបំពេញតម្រូវការរបស់ពួកគាត់"។
ក្រុមហ៊ុន Dai-ichi Life ពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សហគមន៍ ដែលជាកន្លែងដែលខ្លួនកំពុងមានប្រតិបត្តិការ ស្របតាមការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ នេះគឺជាការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ កម្មវិធីសម្ពោធក្រុមហ៊ុន Dai-ichi Life បានបញ្ចប់ទៅដោយការផ្តល់នូវប្រាក់បរិច្ចាគចំនួន ៥០ ០០០ដុល្លារអាមេរិក ជូនដល់អង្គការសុខភាព Japan Heart Cambodia ដែលជាអង្គការមួយដែលជួយដល់ប្រជាជនក្រីក្រ។ មូលនិធិនេះនឹងត្រូវផ្តល់ឱ្យ ដើម្បីជួយដល់កុមារកម្ពុជា ដែលជាជនរងគ្រោះនៃជំងឺមហារីក។
ក្នុងនាមជាវិនិយោគិនជប៉ុន ក្រុមហ៊ុន Dai-ichi Life មានការប្ដេជ្ញាក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែង។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោកថា Dai-ichi Life "នៅក្បែរអ្នកជានិច្ច"៕