• 2019-04-30 03:25:56
  • ព័ត៌មាន

អាហារ ១១ មុខនេះតិចច្រឡំដាក់ក្នុងទូទឹកកក ដឹងតែខូចខ្ទេចហ្មង

  • 2019-04-30 03:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ទេ​ អាហារ​មួយ​ចំនួន​ពេល​ដែល​សល់​និង​ចង់​រក្សា​ទុក​បាន​យូរ​ គឺ​ត្រូវ​តែ​រក្សា​ទុក​ក្នុង​ទូទឹកកក​ទើប​មិន​ខូច​។​ តែ​អាហារ​ខ្លះ​វិញ​មិន​ស័ក្ដិសម​នឹង​ទុក​ក្នុង​ទូទឹកកក​ទេ​ ព្រោះ​វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​សារធាតុ​ចិញ្ចឹម​ ហើយ​និង​រសជាតិ​។​ ជា​ពិសេស​អាហារ​ទាំង​ ១២​ មុខ​នេះ​ដាច់​ខាត​កុំ​ទុក​ចោល​ក្នុង​ទូទឹកកក​ឲ្យ​សោះ​៖

១. ដំឡូង

ដំឡូង​នឹង​ល្អ​បើ​ទុក​នៅ​កន្លែង​ត្រជាក់ និង​កន្លែង​ដែល​មាន​ម្លប់ ប៉ុន្តែ​សីតុណ្ហភាព​ក្នុង​ទូទឹកកក​ត្រជាក់​ពេក​ហើយ​។​ ភាព​ត្រជាក់​នឹង​ធ្វើ​ឲ្យ​ដំឡូង​ប្រេះ​បែក រឹង​ ដុប​ៗ​ ធ្វើ​ឲ្យ​ញ៉ាំ​ទៅ​លែង​ឆ្ងាញ់​ហើយ​។​

២. ខ្ទឹម​បារាំង

ពេល​ទុក​ចោល​ក្នុង​ទូទឹកកក​ ខ្ទឹម​បារាំង​និង​លឿន​ពេល​យក​ចេញ​មក​ក្រៅ​វិញ​។​ វា​ល្អ​ជាង​បើ​សិន​ជា​ទុក​វា​ក្នុង​កន្លែង​ ដែល​មិន​មាន​ពន្លឺ​ព្រះ​អាទិត្យ​។

៣. ខ្ទឹម​ស

ខ្ទឹម​ស​នឹង​បាត់​បង់​រសជាតិ​បើ​ទុក​ក្នុង​ទូទឹកកក​។​ ដើម្បី​រក្សា​ជាតិ​ហឹរ​ គួរ​តែ​ទុក​វា​នៅ​ក្នុង​ប្រអប់​ ស្ងួត​ ត្រជាក់​ និង​មាន​ខ្យល់​ចេញ​ចូល។​ យល់​ល្អ​ប្រើ​វា​ត្រឹម​រយៈ​ពេល​ ១០​ ថ្ងៃ​បាន​ហើយ​។

៤. ឪឡឹក

ការ​សិក្សា​មួយ​ចំនួន​ក៏​រក​ឃើញ​ថា​ ឪឡឹក​ត្រជាក់​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​អង់​ស៊ីដង់​ ហើយ​ឆាប់​ប្រេះ​។​ អ៊ីចឹង​ហើយ​ ទុក​វា​ក្នុង​កន្លែង​ដែល​មាន​សីតុណ្ហភាព​សម​ល្មម​ នឹង​ធ្វើ​ឲ្យ​ឪឡឹក​មាន​រសជាតិ​កាន់​តែ​ឆ្ងាញ់​។​ បន្ទាប់​ពី​ពុះ​ហើយ​បើ​សិន​ជា​មាន​នៅ​សល់​អ្នក​គួរ​ទុក​វា​ក្នុង​ទូទឹកកក​ត្រឹម​រយៈ​ពេល​ខ្លី​បាន​ហើយ​។​

៥. ទឹក​ឃ្មុំ

ទឹក​ឃ្មុំ​នឹង​កក​បើ​សិន​ជា​ទុក​ក្នុង​ទូទឹកកក​។​ វា​នឹង​រឹង​ ហើយ​ពិបាក​យក​មក​ប្រើ​។​ ទឹក​ឃ្មុំ​គួរ​តែ​ទុក​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​បាន​ក្នុង​កន្លែង​ដែល​មាន​សីតុណ្ហភាព​សម​ល្មម​។​ បើ​សិន​ជា​អ្នក​ទុក​វា​ក្នុង​ទូទឹកកក​ អ្នក​អាច​រំលាយ​វា​បាន​ជា​​ដោយ​យក​ដប​ទឹក​ឃ្មុំ​ដាក់​ក្នុង​ទឹក​ក្ដៅ​។​

៦. នំប៉័ង

អាហារ​ដែល​ធ្វើ​ពី​ស្រូវ​សាលី​ភាគ​ច្រើន​ឆាប់​ខូច​។​ គ្រប់​គ្នា​ដាក់​វា​ចូល​ក្នុង​ទូទឹកកក​ដើម្បី​កុំ​ឲ្យ​ឡើង​ផ្សិត​។​ ប៉ុន្តែ​នំប៉័ង​បើ​វា​ត្រជាក់​ខ្លាំង​វា​នឹង​ស្ងួត​ ហើយ​លែង​ឆ្ងាញ់​ហើយ​។

៧. ប្រភេទ​គ្រាប់​ធញ្ញជាតិ

ពេល​ទុក​ក្នុង​ទូទឹកកក​វា​នឹង​បាត់​បង់​រសជាតិ​ ហើយ​វា​ងាយ​នឹង​ស្រូប​យក​ក្លិន​អាហារ​ផ្សេង​ទៀត​ដែល​មាន​ក្នុង​ទូទឹកកក​ដែរ​។​​ វា​គួរ​តែ​ទុក​ក្នុង​ប្រអប់​មាន​ខ្យល់​ចេញ​ចូល​ល្អ​ហើយ​ទុក​ក្នុង​កន្លែង​ដែល​មាន​សីតុណ្ហភាព​ល្មម​ តែ​បើ​អ្នក​ជ្រុល​ជា​ទុក​វា​ក្នុង​ទូទឹកកក​ហើយ​អ្នក​គួរ​វា​យក​វា​ដាក់​ក្នុង​ខ្ទះ​ហើយ​លីង​កម្ដៅ​សិន​មុន​នឹង​ញ៉ាំ​។

៨. កាហ្វេ

គ្រាប់​កាហ្វេ​នឹង​បាត់​បង់​រសជាតិ​បើ​វា​ត្រជាក់​ខ្លាំង​ពេក​។​ គួរ​តែ​ទុក​វា​ក្នុង​ប្រអប់​ជ័រ​ហើយ​រក្សា​ទុក​ក្នុង​កន្លែង​ដែល​មាន​សីតុណ្ហភាព​សម​ល្មម​។​ ​ ៩. ប៉េងប៉ោះ

អាហារ​ច្រើន​គួរ​តែ​ដាក់​ក្នុង​ទូទឹកកក​ តែ​សម្រាប់​ប៉េងប៉ោះ​គួរ​តែ​ទុក​នៅ​ខាង​ក្រៅ​ បើ​មិន​ចង់​ឲ្យ​វា​ស្វិត និង​បាត់​បង់​គុណភាព​។​

១០. ប៉ោម

អត់​មាន​ចាំ​បាច់​ដែល​ត្រូវ​ដាក់​ប៉ោម​ក្នុង​ទូទឹកកក​ទេ​ ភាព​ត្រជាក់​នឹង​ធ្វើ​ឲ្យ​ប៉ោម​ប្រេះ​។​ អ្នក​គួរ​តែ​ទុក​វា​នៅ​លើ​តុ​ក្នុង​កន្លែង​ដែល​មាន​សីតុណ្ហភាព​ល្មម​។

១១. ប៊ឺ

ប៊ឺ​នឹង​គ្មាន​រសជាតិ​ឆ្ងាញ់​ទេ​បើ​សិន​ណា​ជា​វា​រឹង​ឬ​ទន់​ពេក​។​ ញ៉ាំ​ប៊ឺ​ខ្ចី​ប្រៀប​ដូច​ជា​ញ៉ាំ​ដំឡូង​បារាំង​ឆៅ​អ៊ីចឹង​។​ តែ​នៅ​ពេល​ដែល​ទុំ​វា​នឹង​ផ្លាស់​ប្ដូរ​រសជាតិ​។​ កុំ​ទុក​វា​ក្នុង​ទូទឹកកក​តាំង​ពី​ពេល​ទិញ​មក​ឬ​បេះ​ពី​ដើម។​ តែ​បើ​វា​ទុំ​ ទុក​វា​ដាក់​វា​ក្នុង​ទូទឹកកក​តែ​ ២ ទៅ​ ៣​ ថ្ងៃ​បាន​ហើយ​៕

ចុចអាន៖ ដាច់ខាតកុំទិញទំនិញ ១០ ប្រភេទនេះតាមអនឡាញអី

ប្រភព៖ vnexpress ប្រែ​សម្រួល៖ ឃួន​ សុលីកា

មតិយោបល់