- 2019-05-02 06:24:07
- ព័ត៌មាន
មកមើល ស្ពានអាកាសថ្មើរជើងវែងជាងគេបំផុតនៅអាមេរិក ស្ថិតនៅកម្ពស់ ៤២ម៉ែត្រពីដី (មានវីដេអូ)
- 2019-05-02 06:24:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ស្ពានអាកាសថ្មើរជើងវែងជាងគេបំផុតនៅអាមេរិក ស្ថិតនៅកម្ពស់ ៤២ម៉ែត្រពីដី (មានវីដេអូ)
ចន្លោះមិនឃើញ
ស្ពានអាកាសថ្មើរជើងមួយខ្សែស្ថិតនៅក្នុងទីក្រុង Gatlinburg រដ្ឋ Tennessee សហរដ្ឋអាមេរកគ្រោងនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ១៧ខែឧសភាខាងមុខនេះ។
ស្ពានអាកាសនេះ លាតសន្ធឹងប្រវែង ២០៧ម៉ែត្រឆ្លងកាត់ជ្រលងភ្នំ the Great Smoky Mountain ក្នុងរយៈកម្ពស់ ៤២ម៉ែត្រពីដី។ នៅពេលដែលស្ពាននេះបើកដំណើរការ ភ្ញៀវទេសចរអាចដើរឆ្លងកាត់ដោយគ្មានកំណត់ និងថតរូបទិដ្ឋភាពភ្នំដ៏ស្រស់ស្អាត។ យ៉ាងណាមិញ ដើម្បីឡើងទៅដល់លើភ្នំ ភ្ញៀវទេសចរត្រូវជិះខ្សែរ៉តឡើងទៅលើកំពូលមុនពេលដើរឆ្លងកាត់ស្ពានថ្មើរជើងដ៏វែងនេះ។ ចំពោះតម្លៃនេះការជិះខ្សែរ៉ត សម្រាប់មនុស្សពេញវ័យមានតម្លៃ ១៥ដុល្លារ និងកូនក្មេង ១២ដុល្លារ។
គួរឲ្យដឹងថា សព្វថ្ងៃនេះ ស្ពានថ្មើរជើងដែលវែងជាងគេបំផុតក្នុងពិភពលោកស្ថិតនៅក្នុងប្រទេសស្វីសដោយមានប្រវែងសរុប ៤៩៤ម៉ែត្រក្នុងរយៈកម្ពស់ ៨៥ម៉ែត្របើកដំណើរការកាលពីឆ្នាំ ២០១៧៕
សូមទស្សនាវីដេអូខាងក្រោម ៖