- 2019-05-13 11:57:48
- ព័ត៌មាន
ពីឡុតនៅប្រទេសមីយ៉ាន់ម៉ាចុះចតយន្តហោះដោយមិនប្រើកង់មុខ
- 2019-05-13 11:57:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីឡុតនៅប្រទេសមីយ៉ាន់ម៉ាចុះចតយន្តហោះដោយមិនប្រើកង់មុខ
ចន្លោះមិនឃើញ
អ្នកបើកបរនៅប្រទេសមីយ៉ាន់ម៉ា បានធ្វើការចុះចតយន្តហោះមួយគ្រឿងដោយជោគជ័យ ទោះបីជាប្រើកង់ចំហៀងសងខាងស្លាប នៅពេលដែលកង់ខាងមុខមានបញ្ហា ដែលមិនអាចបើកចេញបាន។
ជើងហោះហើរអាកាសចរណ៍មីយ៉ាន់ម៉ាលេខ ១០៣ បានដឹកអ្នកដំណើរពីទីក្រុងយង់ហ្គូន ទៅកាន់ទីក្រុងម៉ាន់ដាឡៃ នៅពេលដែលពីឡុតដឹងថាយន្តហោះមានបញ្ហា។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ាបានឲ្យដឹងថា អាកាសយានិក Myat Moe Aung បានអនុវត្តនីតិវិធីសង្គ្រោះបន្ទាន់ ហើយបានធ្វើឲ្យមានចំហេះសាំង ដែលធ្វើឲ្យយន្តហោះស្រាលជាងមុន ក្នុងពេលចុះចត។ មុនពេលទម្លាក់យន្តហោះ ដោយកង់ក្រោយ គាត់បានទម្លាក់ច្រមុះ ទៅលើផ្លូវយន្តហោះ ដែលវាប៉ះទង្គិចប្រមាណ ២៥វិនាទី មុនពេលឈប់។
អាកាសចរណ៍នេះបានក៏បញ្ជាក់ថា មិនមានមនុស្សស្លាប់ ឬ របួសទេ។
សូមបញ្ជាក់ផងដែរថា នេះជាឧបទ្ទវហេតុទី ២ ក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងខែនេះ បន្ទាប់ពីមានយន្តហោះបង់ក្លាដេសមួយគ្រឿងរត់ធ្លាក់ផ្លូវយន្តហោះ កាលពីថ្ងៃ៨ ដែលបណ្ដាលឲ្យមនុស្សចំនួន ១៧រូបរងរបួស៕
អានបន្ត៖