- 2019-05-25 04:58:00
- សេដ្ឋកិច្ច
ទីក្រុងបុរាណអាយុជាង ១១ ០០០ ឆ្នាំនឹងបន្សល់ត្រឹមការចងចាំក្រោមគម្រោងអភិវឌ្ឍមួយ
- 2019-05-25 04:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងបុរាណអាយុជាង ១១ ០០០ ឆ្នាំនឹងបន្សល់ត្រឹមការចងចាំក្រោមគម្រោងអភិវឌ្ឍមួយ
ចន្លោះមិនឃើញ
ទីក្រុងហាសាន់ឃីហ្វ (Hasankeyf) ប្រទេសទួរគីនឹងរលាយបាត់រូបរាងពីផែនដីនេះ ហើយនៅសល់ត្រឹមជាអ្នកចងចាំប៉ុណ្ណោះ។ នេះបើតាម Business Insider ចុះផ្សាយនៅថ្ងៃសុក្រ។
រាប់ចាប់ពីខ្លោងទ្វារមុខរបស់ទីក្រុងបុរាណ មានទេសភាពដ៏ស្រស់ស្អាតនៃដើមឈើហូបផ្លែ ប្រាសាទប្រវត្តិសាស្ត្រ និង ផ្ទាំងថ្មរដឹករប៉ាត់រប៉ាយនៅតាមបណ្តោយស្ទឹងទីគ្រីស (Tigris) នៅភូមភាគអាគ្នេយ៍ប្រទេសទួរគី។
បុរាណវិទូជឿថាប្រវត្តិសាស្ត្ររបស់ ហាសាន់ឃីហ្វ ចាប់ផ្តើមតាំងពី ១១ ០០០ ឆ្នាំមកហើយ ដោយផ្អែកលើសំណល់លោហៈដែលសល់តាំងពីសម័យយុគថ្មបំបែក ហើយរូងភ្នំជាច្រើនមិនត្រូវបានគេប៉ះពាល់រហូតដល់ឆ្នាំ ១៩៧០។
អស់ជាច្រើនសតវត្សទន្លេទីគ្រីសរបស់ទីក្រុងហាសាន់ឃីហ្វបានដើរតួនាទីដ៏សំខាន់សម្រាប់ផ្លូវជំនួញសូត្រ (Silk Road) ដើម្បីឆ្លងកាត់ទៅកាន់ អាស៊ីរៀន អាយូប៊ីដ និង ចក្រភពអូតូម៉ង់។ នៅសតវត្សទី ១៣ វាក៏ធ្លាប់ត្រូវបានត្រួតត្រាដោយពួកម៉ុងហ្គោល។
បច្ចុប្បន្ន ទំនប់វារីអគ្គិសនីអ៊ីលីស៊ូ (Ilisu) ប្រមាណ៤០គីឡូម៉ែត្រត្រូវបានសាងសង់រួចរាល់ហើយ ដែលអាចទប់ទឹករហូតដល់កម្ពស់ ១២៦ ម៉ែត្រ។ បើតាមរដ្ឋាភិបាលទួរគីបានឱ្យដឹងថាគម្រោងនេះត្រូវចាយលុយប្រមាណ ១,៣ ពាន់លានដុល្លារ ដែលអាចផលិតអគ្គិសនី ៣,៨០០ ជីហ្គាវ៉ាត់ ជារៀងរាល់ឆ្នាំ។
ប្រជាជនតិចជាង ២,៥០០ នាក់ដែលកំពុងបន្តរស់នៅ ហាសាន់ឃីហ្វ ប៉ុន្តែពួកគេអាចនឹងត្រូវតម្រូវឲ្យផ្លាស់លំនៅថ្មីដោយសារតែការបារម្ភខ្លាចមានជំនន់ដែលកាចសាហាវខ្លាំងព្រោះតែទំនប់នេះអាចផ្ទុកទឹករហូតដល់កម្ពស់រាប់រយម៉ែត្រ៕