- 2019-05-27 05:05:02
- ព័ត៌មាន
នៅពេលជួបគ្រោះថ្នាក់ដោយសារការងារ តើ ប.ស.ស ផ្ដល់ជូនអ្វីខ្លះ?
- 2019-05-27 05:05:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលជួបគ្រោះថ្នាក់ដោយសារការងារ តើ ប.ស.ស ផ្ដល់ជូនអ្វីខ្លះ?
ចន្លោះមិនឃើញ
តើ ប.ស.ស. ផ្ដល់ជូនអ្វីខ្លះ ពេលខ្ញំជួបគ្រោះថ្នាក់ដោយសារការងារ? នេះជាសំណួរដែលអ្នកមានបណ្ណ បេឡាជាតិរបបសន្តិសុខសង្គម – ប.ស.ស តែងតែសួរនាំ ហើយឆ្លើយតបនឹងសំណួរនេះ ខាងប.ស.ស បានបញ្ជាក់ថា ប្រសិនបើអ្នក បានចុះឈ្មោះក្នុងបញ្ជីសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. អ្នកនឹងទទួលបានរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ ដែលមានអត្ថប្រយោជន៍ដូចខាងក្រោម៖
សេវាព្យាបាលថែទាំ និងប្រាក់ឧបត្ថម្ភដល់អ្នកថែទាំ
ប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ ពេលដែលឈឺ មិនអាចទៅធ្វើការបាន
ប្រាក់ឧបត្ថម្ភ និងឧបករណ៍ជំនួយផ្សេងៗបើសិនរបួស ឬពិការ។
គ្រួសារអ្នកអាចទទួលបានប្រាក់ឧបត្ថម្ភប្រសិនបើមានគ្រោះថ្នាក់ដល់ជីវិត (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
ព័ត៌មានបន្ថែមប្រិយមិត្តអាចទូរសព្ទទៅកាន់លេខ Hotline 1286