- 2019-05-29 08:58:22
- ព័ត៌មាន
នារីខ្មែរម្នាក់បង្ហាញអារម្មណ៍ពិតពេលបានឡើងដល់ជុំរុំភ្នំអេវើរ៉េស
- 2019-05-29 08:58:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីខ្មែរម្នាក់បង្ហាញអារម្មណ៍ពិតពេលបានឡើងដល់ជុំរុំភ្នំអេវើរ៉េស
ចន្លោះមិនឃើញ
បុគ្គលិកជនជាតិខ្មែរបម្រើការនៅស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងថានៅតាមផ្លូវទៅកាន់ជុំរុំភ្នំអេវើរ៉េសមានទិដ្ឋភាពដ៏អស្ចារ្យ ស្រស់ស្អាត និងមានឱកាសបានប្រាស្រ័យទាក់ទងជាមួយប្រជាជននៅក្នុងតំបន់ផង។
ស្ថានទូតអូស្រ្តាលីនៅថ្ងៃនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនពីដំណើរទៅកាន់ប្រទេសនេប៉ាល់របស់បុគ្គលិករបស់ខ្លួនមានឈ្មោះថា សុជាតា។ ប្រភពខាងលើបន្តថា សុជាតា ទើបបានត្រឡប់មកពីប្រទេសនេប៉ាល់បន្ទាប់ពីបានបញ្ចប់ការឡើងទៅកាន់ជុំរុំភ្នំអេវើរ៉េស។
ស្ថានទូតសរសេរថា៖ «សុជាតា បានប្រាប់យើងថា ការឡើងទៅកាន់ជុំរុំភ្នំអេវើរ៉េស គឺមិនគ្រាន់តែជាការធ្វើដំណើរឆ្ពោះទៅកាន់គោលដៅនោះទេ តែវាក៏ជាការចំណាយពេលរីករាយចំពោះដំណើរកម្សាន្តនៅតាមដងផ្លូវផងដែរ។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះគឺ ទិដ្ឋភាពដ៏អស្ចារ្យ សម្រស់ដ៏ស្រស់ស្អាតនៃជួរភ្នំ និងការប្រាស្រ័យទាក់ទងជាមួយប្រជាជនក្នុងតំបន់»។
បើតាមស្ថានទូតដដែលបទពិសោធន៍ឡើងភ្នំនេះមិនមែនជាលើកទីមួយរបស់ សុជាតា នោះទេ ដោយថាកន្លងមកសុជាតា ធ្លាប់ឡើងភ្នំវេនស៊ីផានក្នុងប្រទេសវៀតណាម ដែលជាភ្នំខ្ពស់ជាងគេក្នុងតំបន់ឥណ្ឌូចិន និងភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេក្នុងប្រទេសកម្ពុជាថែមទៀតផង។
ស្ថានទូតអូស្រ្តាលីសរសេរបន្ថែមថា៖ «សុជាតាលើកទឹកចិត្តឲ្យអ្នករាល់គ្នាក្នុងស្ថានទូត ទទួលយកការសាកល្បងដើម្បីយកឈ្នះលើខ្លួនឯង។ ជាធម្មតា សុជាតា មិនមែនជាអ្នកដែលចូលចិត្តប្រថុយប្រថាននឹងគ្រោះថ្នាក់នោះទេ តែនាងតែងតែបង្ហាញយើងនូវភាពក្លាហាន ដោយជ្រើសរើសយកភាពរំភើបរីករាយ ជាជាងភាពភ័យខ្លាច»៕