• 2019-05-31 02:03:01
  • ព័ត៌មាន

សមត្ថកិច្ចបីនាក់​រង​របួសធ្ងន់ស្រាល ដោយសារ​ជនសង្ស័យ​មុខសញ្ញចោរឆក់ជិះម៉ូតូបុក​

  • 2019-05-31 02:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានីភ្នំពេញ​ឲ្យ​ដឹងថា​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​រង​របួសធ្ងន់ និង​ពីរ​នាក់​ទៀត​រង​របួស​ស្រាល​ខណៈប្រ​ដេញ​មុខសញ្ញាជនសង្ស័យជា​ចោរឆក់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤។

(រូបភាព៖ ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានីភ្នំពេញ​)

ទំព័រហ្វេស​ប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ​សរសេរ​នៅព្រឹក​នេះថា​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៣០ ខែ​ឧសភា កង​អន្តរាគមន៍​ពិសេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ល្បាត​​លើ​ដង​ផ្លូវ​ជាតិ​លេខ​បួន។ ប្រ​ភព​បន្តថា​ពេ​ល​នោះ​សមត្ថកិច្ច​បាន​ជួប​មុខ​សញ្ញាជាជន​សង្ស័យ​ចោរឆក់ និង​បានបោះ​ដៃ​តាម​វិទ្យុទាក់ទង​ដេញ​ជនសង្ស័យ​ខាងលើ។

ប្រ​ភព​ឲ្យ​ដឹងថា​ជនសង្ស័យ​មាន​គ្នា​បួន​នាក់​ជិះ​ម៉ូតូ​ពីរគ្រឿង និង​ត្រូវ​កម្លាំង​សម្ថិកិច្ច​ប្រើពេល​ដេញ​ប្រហែល​មួយ​ម៉ោង។ ពេល​កំពុង​ដេញ​នោះ ជនសង្ស័យពីរ​​នាក់​បាន​ជិញ​ម៉ូតូ​បំបុក​ម៉ូតូ​សមត្ថកិច្ច បណ្ដាល​ឲ្យ​មន្ត្រី​ម្នាក់រងរបួស​ធ្ងន់ និង​ពីរ​នាក់​រង​របួស​ស្រាល និង​បញ្ជូន​ទៅ​សង្គ្រោះនៅមន្ទីរ​ពេទ្យ។ ដោយ​ឡែកជនសង្ស័យ​ត្រូវ​​បាន​ឃាត់​ខ្លួន​ដើម្បី​សាក​សួរ​បន្ត៕

អត្ថបទ៖ ទូច សុខា

មតិយោបល់