• 2019-05-31 02:58:16
  • ព័ត៌មាន

យុវជនសង្ស័យថា​ Hack ចូល​ហ្វេស​ប៊ុក​អ្នក​ដទៃ​ជាង​២០០គណនី ត្រូវ​ចាប់​ខ្លួន​

  • 2019-05-31 02:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស​មត្ថកិច្ច​កាលពី​ម្សិល​មិញ​បាន​ឃាត់​ខ្លួន​យុវជន​ម្នាក់​ដែល​​សង្ស័យ​ថា​បាន​លួច​ចូល​ប្រើ​ប្រាស់​គណនី​ហ្វេសប៊ុក​របស់​អ្នក​ដទៃប្រហែល​២០០​ និង​មាន​ប្រហែល​៥០​បាន​ប្រើ​ដើម្បី​​​បោក​ប្រាក់​ពីអ្នក​ផ្សេង​បាន​សម្រេច។​​

(រូបភាព៖ ស្នងការ​ដ្ឋាន​នរគបាល​រាជធានីភ្នំពេញ)

ស្នងការនគរបាល​រាជធានីភ្នំពេញ បាន​សរសេរ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នាព្រឹក​នេះ​ថា សមត្ថកិច្ច​ប្រ​ឆាំង​បទល្មើស​បច្ចេកវិទ្យា​បានឃាត់ខ្លួន​យុជន​ម្នាក់​ឈ្មោះ ស៊ីឆៃ កាលពី​ម្សិល​មិញ ដោយ​ជាប់​សង្ស័យ​ថា​បាន​លួច​ចូល​ប្រើហ្វេស​បុក​អ្នក​​ដទៃជាង២០០។

ប្រ​ភព​ដដែល​បន្តថា​ពេល​លួច​ចូល​បាន​ហើយ​ជនសង្ស័យ​បាន​ផ្ញើសារទៅ​ខ្ចី​ប្រាក់ពី​អ្នក​មិត្តភក្តិ​របស់​ម្ចាស់​គណនី​ដែល​ខ្លួន​លួច​ចូល​បាន។ សមត្ថកិច្ច​ឲ្យ​ដឹងថាមាន​គណនី​ហ្វេស​ប៊ុក​ប្រហែល​៥០​ដែល​យុវជន​រូបនេះ​បាន​លួចចូល​ប្រើ​នោះ​បាន​ទទួល​ប្រាក់​ពីការ​ឆបោក​នេះ​។

គួរបញ្ជាក់ថា​ពេលនេះ នាយក​ដ្ឋាន​ប្រ​ឆាំង​បទល្មើស​បច្ចេក​វិទ្យា​កំពុង​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់