• 2019-06-04 09:13:07
  • ព័ត៌មាន

ប៉ូលិស​មីយ៉ាន់ម៉ា​ម្នាក់​ត្រូវ​ចាប់​ខ្លួន​បន្ទាប់ពី​យក​អំ​បិល​ដូរបន្លំ​ជា​ថ្នាំម៉ាទឹកក​ក

  • 2019-06-04 09:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នគរបាល​បង្ក្រាម​គ្រឿង​ញៀន​​​មីយ៉ាន់ម៉ា​​ម្នាក់​ត្រូវ​ចាប់​ខ្លួន​បន្ទាប់ពី​បាន​លួច​ដូរ​ថ្នាំ​ម៉ាទឹកក​កជាង​៦០គីឡី​ក្រាម​ ជំនួស​ដោយ​អំបិល បន្ទាប់ពី​ប្រតិបត្តិការ​បង្រ្កាបក្រុម​ជួញដូរគ្រឿង​ញៀន។

កាលពី​សប្ដាហ៍​មុន​នគរបាលប្រ​ទេស​មីយ៉ាន់​ម៉ា​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាបជន​ជួញ​​ដូរ​ថ្នាំ​ញៀន​ប្រ​ភេទ​ម៉ាទឹកកក​​ ដោយ​រឹប​​អូសបាន​ចំនួន​១០០កញ្ចប់ ស្មើ​នឹង​១០០​​គីឡូក្រាម។

ទោះ​យ៉ាងណា​ក្រោយ​ការ​បង្ក្រាបនេះ មាន​នគរបាល​ម្នាក់​បាន​យក​អំបិល​ចំនួន​៦៤​កញ្ចប់​មក​ដាក់​ជំនួស​ថ្នាំ​ម៉ាទឹកកក​ចំនួន​៦៤កញ្ចប់​ផ្សេងទៀត​ដែល​ស្មើ​នឹង​៦៤​គីឡូក្រាម​។

តម្លៃ​ថ្នាំម៉ាទឹកក​ក​នៅ​ប្រ​ទេស​មីយ៉ាន់​ម៉ា​មួយ​ឡូក្រាម​ប្រហែល​១៣ ០០០​ដុល្លារ​អាម៉េរិក។ បើទោះ​បីជា​រត់គេច​ខ្លួន​ក្ដី​តែ​នគរបាល​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន និង​នាំ​មក​​សួរ​ចម្លើយ​ទាក់ទងនឹង​ការ​លួច​ដូរ​នេះ។

អ្នកជំនាញ​ជឿថា​ប្រ​ទេស​មីយ៉ាន់​ម៉ា​ជា​កន្លែង​ផលិត​ថ្នាំញៀនប្រភេទ​ម៉ាទឹកកក​​ធំ​ជាង​គេនៅ​លើពិភព​លោក ដែល​ការ​ផលិត​នេះ​ធ្វើ​ឡើង​នៅ​តំបន់​ដែល​រដ្ឋបាល​មិនអាច​គ្រប់​គ្រង​បាននៅ​ក្នុង​រដ្ឋ​Shan៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់