• 2019-06-06 07:29:39
  • ព័ត៌មាន

វិស័យឯកជន​ពីររួមគ្នា​ផ្ដល់​ថវិកា៥ម៉ឺនដុល្លារដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

  • 2019-06-06 07:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ខួបលើកទី១៥៦ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៩ ។ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានរួមគ្នាឧបត្ថម្ភជាថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក Li Min នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានចូលរួមក្នុងពិធីនេះ។

ទិដ្ឋភាពក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហម ខួបលើកទី១៥៦

កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា និងជាស្ថាប័នសាធារណៈបម្រើការងារមនុស្សធម៌នៅកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៩ ក្នុងឱកាសនៃខួបលើកទី ១៥៦ នៃកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមពិភពលោកដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានឧបត្ថម្ភជាថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ហើយបានឧបត្ថម្ភថវិកាចំនួន ៥ ម៉ឺនដុល្លារអាមេរិក តាមរយៈរដ្ឋាភិបាលក្រុងភ្នំពេញ និង ៥ ម៉ឺនដុល្លារអាមេរិកទៀតតាមរយៈរដ្ឋាភិបាលខេត្តព្រះសីហនុ។

ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនបានឧបត្ថម្ភជាថវិកាសរុបចំនួន ៦០ ម៉ឺនដុល្លារអាមេរិកជូនដល់កាកបាទក្រហមកម្ពុជា។

ការថតរូបអនុស្សាវរីយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (រូបខាងឆ្វេងទី៣) ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ (រូបខាងឆ្វេងទី២) ជាមួយនិងលោក Li Min នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត

សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខេត្តព្រះសីហនុមានកំពង់ផែសេរី ដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំតែមួយគត់ និងជារោងចក្រចម្រាញ់ប្រេងតែមួយគត់នៅកម្ពុជា។ តំបន់នេះជាតំបន់អនុគ្រោះពន្ធ តំបន់ឧស្សាហកម្ម និងតំបន់ទេសចរណ៍សំខាន់បំផុតនៅប្រទេសកម្ពុជា។ ខេត្តព្រះសីហនុដែលបាន និងកំពុងរីកចម្រើននេះ ក៏ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ដ្រអភិវឌ្ឍន៍ត្រីកោណមាស “ភ្នំពេញ- សៀមរាប-ព្រះសីហនុ” របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ផងដែរ។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៤ ឆ្នាំកន្លងមក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានរៀបចំនូវគម្រោងជាច្រើននៅក្នុងខេត្តព្រះសីហនុ ដែលក្នុងនោះរួមមាន ព្រីនស៍ ធាន ស៊ី វ៉ាន ព្រីនស៍ អាយ ធី បៀលឌីង ព្រីនស៍ ស៊ីធី សេនធើ និងសណ្ឋាគារព្រីនស៍ ថាម ហូថេល ដើម្បីចូលរួមជួយជំរុញក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងកំពង់ផែអន្ដរជាតិ។

ទិដ្ឋភាពក្នុងពិធី

ផែនការពាណិជ្ជកម្មកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ដែលនាំមកនូវការផ្លាស់ប្តូរនៃទីក្រុងព្រះសីហនុ។ សកម្មភាពសប្បុរសធម៌ បានផ្ដល់ផលប្រយោជន៍ជូនដល់ប្រជាពលដ្ឋជាច្រើននៃក្រុងព្រះសីហនុ។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីក្រុង ដែលផ្អែកលើទស្សនវិស័យនៃអ្នកដឹកនាំឧស្សាហកម្ម ក៏ដូចជាចូលរួមជំរុញដល់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅកម្ពុជា។

Sponsored

មតិយោបល់