• 2019-06-06 08:29:31
  • ព័ត៌មាន

អ្នកគ្រូពេទ្យ​ម្នាក់ប្រើវិធីមួយធ្វើ​ឲ្យ​ជនសង្ស័យប៉ុនប៉ង​រំលោភនាង​រត់​ទាំងមាន​របួស​

  • 2019-06-06 08:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់​ត្រូវ​បាន​នារី​ជា​ពេទ្យ​ខាំ​ដាច់អណ្តាល​ពេល​ព្យា​យាម​ចាប់​នាង​រំលោភ​នៅក្នុង​មន្ទីរ​ពេទ្យ ហើយ​ត្រូវ​បាន​ប៉ូលិខ​ចាប់ខ្លួន​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់។

(មន្ទីរពេទ្យ​ដែលជនសង្ស័យកំពុងសម្រាកព្យាបាលរបួសមុនចេញទៅ​ទទួលនីតិវិធី​ច្បាប់)

ជន​សង្ស័យ​ម្នាក់​បាន​ចូល​ទៅក្នុង​មន្ទីរពេទ្យ​មួយនៅ​អាហ្វ្រិក​ខាង​ត្បូង​ និងបាន​ព្យាយាម​ចាប់​អ្នក​គ្រូពេទ្យ​វ័យ​២៤​ឆ្នាំ​ម្នាក់​រំលោភ។ បុរសវ័យ​៣២​ឆ្នាំ​ខាង​លើ​ប៉ុនប៉ង​ថើប​អ្នកគ្រូ​ពេទ្យ​ដោយ​យក​អណ្តាត​ដាក់ចូល​មាត់​អ្នគ្រូ​ពេទ្យ តែ​ត្រូវ​អ្នកគ្រូពេទ្យ​រូបនោះ​ខាំ​ដាច់​អណ្ដាត​។

ជនស្ស័យ​បាន​រត់ចេញពី​មន្ទីរ​ពេទ្យ​ទាំងមាន​របួស​ ហើយពេល​ប៉ូលិសទៅ​ដល់​កន្លែង​កើត​ហេតុ​ឃើញ​មាន​តែ​ឈាម​តែ​ប៉ុណ្ណោះ។​ ប៉ូលិស​បាន​ផ្ដល់​ដំណឹង​នេះ​ទៅ​កាន់​មន្ទីរពេទ្យ​ជិតៗនោះឲ្យ​រាយការណ៍​មក​ប៉ូលិស​បើ​ឃើញ​មាន​ករណី​អ្នក​របួស​មាត់​ចូល​ទៅ​ព្យាបាល។

ប៉ុន្មាន​ម៉ោង​ក្រោយ​កើត​ហេតុ​មាន​សេចក្ដីរាយការណ៍​ពី​បុរសខាង​លើ ហើយប៉ូលិស​បាន​ឃាត់​ខ្លួន​បុរស​នោះនៅមន្ទីរ​ពេទ្យ និង​រង់ចាំ​ការ​ព្យាបាល​មុន​នាំ​មក​សួរនាំ​បន្ត​។

អ្នកនាំ​ពាក្យ​របស់​មន្ទីរ​ពេទ្យ​បាន​និយាយថា​អ្នក​គ្រូ​ពេទ្យ​រូប​នោះ​បាន​តស៊ូ​ដោយ​សេចក្កីក្លាហាន​ជាមួយ​ជនសង្ស័យ​ និងបាន​ខាំ​អណ្ដាត​ជនស្ស័យ​ឲ្យ​របួស និង​រត់គេច​ខ្លួន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់