• 2019-06-07 03:04:20
  • ព័ត៌មាន

ស្រ្តី​ម្នាក់​បង្រៀន​កូន​ទើប​អាយុ​៨ខែ​ឲ្យ​ចេះ​ហែល​ទឹកព្រោះមិនចង់​ឲ្យមានវាសនាដូច​បងស្រី​របស់គេ​

  • 2019-06-07 03:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដ្រីជា​ម្ដាយ​ម្នាក់​បានជួលគ្រូ​មក​បងៀន​កូនប្រុស​អាយុទើប​តែ​៨​ខែ​របស់​ខ្លួន​ឲ្យ​ចេះ​ហែល​ទឹក ដោយ​ថា​ដើម្បី​កុំ​ឲ្យ​មាន​វាសនា​ដូច​បង​ស្រី​របស់​គេ​ដែល​ស្លាប់​ដោយ​ការ​លង់ទឹក។

​អ្នកស្រី​Morgan Beck វ័យ​៣២​ឆ្នាំ បាន​ចែក​រំលែក​វីដេអូ​កូន​ប្រុស​អ្នក​ស្រី​រៀន​ហែល​ទឹក​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ។

អ្នកស្រី​ឲ្យ​ដឹង​ថា​ការជួលគ្រូ​មក​បង្រៀនកូន​អ្នកស្រី​ឲ្យ​​ចេះ​ហែល​ទឹក​តាំងពី​អាយុ​៨​ខែ​ដូច​នេះ​ព្រោះ​អ្នកស្រី​មិន​ចង់​ឲ្យ​កូនប្រុស​មួយ​នេះ​ស្លាប់​ដោយ​ការ​លង់ទឹក​ដូច​ជា​បងស្រី​របស់​គេ​កាល​ពី​ឆ្នាំទៅ​ក្នុង​វ័យ​១៩​ខែ។

កូន​របស់​ស្រ្តី​ខាង​លើ​តាម​រយៈ​វី​ដេអូ​បាន​បណ្ដែត​ខ្លួន​លើ​ទឹក​បាន​ទាំង​ផ្ងារ និង​ផ្កាប់​មុខ​ចុះក្រោម ហើយ​អាច​ប្រើ​ជើង​ធាក់​ទឹក​ដើម្បី​ក្រឡាប់​ខ្លួន​ចុះ​ឡើង​​បានទៀ​ត​ផង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់