• 2019-06-07 07:34:38
  • សុខភាព

កុមារអាហ្វ្រិកស្លាប់ និង​ក្រិន​​ច្រើន​ដោយ​សារភាព​ស្រេក​ឃ្លាន

  • 2019-06-07 07:34:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិភាគ​នៅ​អាហ្វ្រិក​​បញ្ចេញ​របាយការណ៍​មួយ​និយាយ​ថា​ស្ទើរ​តែ​ពាក់​កណ្ដាល​កុមារ​ដែល​ស្លាប់​នៅ​អាហ្វ្រិក​គឺ​ដោយ​សារ​ការ​អត់​ឃ្លាន។

ជាមួយ​គ្នានេះដែរ​អង្គការវេទិកា​គោល​នយោបាយ​អាហ្វ្រិក​ហៅកាត់​ថា​ACPFបាន​និយាយ​ដែរថា​នៅ​ឆ្នាំ​២០១៨ ​កុមារអា​ហ្វ្រិក​៦០​លាន​នាក់​នាក់​មាន​ជំងឺក្រិ​ន ឬ​ម្នាក់​ក្នុង​ចំណោម​បី​នាក់​កើត​ជំងឺនេះ។​ ការណ៍នេះ​អ្នកជំនា​ញ​អះអាងថា​មិន​មែន​មកពី​តំបន់​អាហ្វ្រិក​ខ្វះ​ធនធាន​នោះទេ ប៉ុន្តែ​ខ្វះ​គោល​នយោបាយ​ត្រឹម​ត្រូវ និងមានប្រសិទ្ធិភាព។

ACPF បង្ហាញ​ក្នុង​របាយការណ៍​ខ្លួន​ទៀត​ថា​៩០​ភាគ​រ​យ​នៃកុមារអាហ្វ្រិក​ខ្វះអាហារូបត្ថម្ភ ឬ​ហូប​ចុក​មិន​គ្រប់គ្រាន់ ហើយ​មាន​កុមារ​ផ្សេងទៀត​មាន​អាហារហូប​មិនគ្រប់​បីពេល ឬ​ខ្លះ​មិន​បាន​ពីរ​ពេល​ផង។

ជា​សកល​មានកុមារ​ម្នាក់​ស្លាប់​នៅ​រាល់​បីវិនាទី​ម្ដង​ដោយសារ​ភាព​ស្រេកឃ្លាន ដែល​ប្រហាក់​ប្រហែល​នឹង​១ម៉ឺន​នាក់​ស្លាប់​រាល់ថ្ងៃ។ ការ​ស្រែកឃ្លាន​របស់​កុមារ​នៅ​អាហ្វ្រិក​មិន​មែន​មកតែ​ពីភាពក្រី​ក្រនោះ​ទេ តែ​ក៏វា​បណ្តាល​មកពី​គ្មាន​គោល​នយោបាយ​ច្បាស់​លាស់ និង​ការ​បែកចែក​ផល​សេដ្ឋកិច្ច​បាន​ត្រឹម​ត្រូវ។​

នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បណ្តា​ប្រ​ទេ​ស​នៅ​តំបន់​អាហ្រ្វិក​បាន​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ជាប់​ជា​ប្រ​ចាំ​ ប៉ុន្តែ​អ្នកជំនាញ​ថា​កំណើត​សេដ្ឋកិច្ច​តែមួយ​មុខ​មិន​អាច​កាត់​បន្ថយ​ការ​ស្រេ​ក​ឃ្លាន​បាន​នោះទេ៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់