- 2019-06-11 03:15:31
- ព័ត៌មាន
ក្រសួងការងារហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម នៃសិប្បកម្មផលិតឥដ្ឋ
- 2019-06-11 03:15:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការងារហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម នៃសិប្បកម្មផលិតឥដ្ឋ
ចន្លោះមិនឃើញ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់វិធានការតឹងរ៉ឹងលើម្ចាស់សិប្បកម្មផលិតឥដ្ឋឲ្យគោរពតាមច្បាប់ ជាពិសេសហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម នៃសិប្បកម្មផលិតឥដ្ឋ បើពុំដូចនេះ នឹងប្រឈមនឹងការផាកពិន័យ ការបិទអាជីវកម្ម និងទោសព្រហ្មទណ្ឌ។ ការណែនាំនេះធ្វើឡើតាមរយៈលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
នៅក្នុងលិខិតចុះថ្ងៃទី ០៥ មិថុនា ២០១៩ ដែលទើបបង្ហោះនៅលើផេកក្រសួងការងារបានឲ្យដឹងថា ដើម្បីបញ្ចៀសនូវឧបទ្ទវហេតុដែលអាចមានជាយថាហេតុចំពោះក្មេងនៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្រសួងសូមធ្វើការណែនាំដល់លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានី ខេត្ត ទាំងអស់ ចុះធ្វើការណែនាំ ដល់ម្ចាស់ ឬនាយកសិប្បកម្មផលិតឥដ្ឋនៅមូលដ្ឋានរបស់ខ្លួនឲ្យអនុវត្តដូចខាងក្រោម៖
១. រៀបចំដាក់ស្លាកសញ្ញាធំៗ និងងាយមើលឃើញដូចជា៖
២. ហាមឃាត់ដាច់ខាតការប្រើប្រាស់ទសភាពបំណុល ដើម្បីដាក់បន្ទុកសេរីភាពការងារកម្មករ
៣. ត្រូវមានអ្នកឃ្លាំមើលជាប្រចាំ និងហាមក្មេងចូលក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម ឬធ្វើការនៅក្នុងសិប្បកម្មផលិតឥដ្ឋ។
៤. ត្រូវរៀបចំកន្លែងស្នាក់នៅឲ្យឃ្លាតឆ្ងាយពីខ្សែសង្វាក់ផលិតកម្ម និងត្រូវមានរបងការពារសុវត្ថិភាព ដែលខណ្ឌចែកបរិវេណខ្សែសង្វាក់ផលិតកម្ម និងកន្លែងស្នាក់នៅ។
៥. ហាមឃាត់ដាច់ខាតរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មលើកុមារ និងការបង្ខំឲ្យកុមារធ្វើការដើម្បី ដោះស្រាយបំណុល។
ម្ចាស់ ឬនាយកសិប្បកម្មផលិតឥដ្ឋទាំងឡាយណា ដែលខកខានក្នុងការអនុវត្តតាមសេចក្ដីណែនាំទាំងនេះ នឹងត្រូវទទួលរងការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្ម ឬអាចប្រឈមនឹងបទ ល្មើសព្រហ្មទណ្ឌ៕
សូមអានសេចក្ដីណែនាំទាំងស្រុងរបស់ក្រសួងការងារ ខាងក្រោមនេះ៖