• 2019-06-12 01:16:06
  • ព័ត៌មាន

ចំនួន​មនុស្ស​លើ​ផែន​ដី​ទាំង​មូល មាន​ត្រឹម​ ១០០​លាន​នាក់​ប៉ុណ្ណោះ​កាល​ពី ៦០០​ឆ្នាំ​មុន

  • 2019-06-12 01:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បរិយាកាស​របស់​ផែនដី​បាន​បង្ក​លក្ខណៈ​ឲ្យ​មាន​ភាវរស់​ និង​ជីវចម្រុះ​ផ្សេង​ៗ ដែល​ចេះ​តែ​វិវត្ត​ និង​ធ្វើ​ការ​បម្រែបម្រួល​ឥត​ឈប់ឈរ។ លុះ​ដល់​មាន​ការ​កកើត​ជា​មនុស្ស ពិភពលោក​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ប៉ុន្មាន​ទេ រហូត​ដល់​មាន​ការ​រក​ឃើញ​វិធី​ធ្វើ​កសិកម្ម ទើប​មាន​កំណើន​មនុស្ស​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​មនុស្ស​ចេញ​ពី​រូង​ភ្នំ ហើយ​បង្កើត​ជា​ទីក្រុង រួច​បង្កើត​ជា​រដ្ឋ​មួយ។

កំឡុង​ពេល ១​ម៉ឺន​ឆ្នាំ​មុន​គ្រិស្តសករាជ មនុស្ស​រក​ឃើញ​វិធី​ធ្វើ​កសិកម្ម ហើយ​ពេល​នោះ​ ក្នុង​ផែនដី​ទាំង​មូល​ មាន​តែ ១ ទៅ ១៥​លាន​នាក់​ប៉ុណ្ណោះ។ ចំនួន​មនុស្ស​នេះ​នៅ​តែ​មាន​កំណើន​យឺត​រយៈពេល​រាប់ពាន់​ឆ្នាំ រហូត​ដល់​សតវត្ស​ទី ១៤ ទើប​មាន​កើន​ដល់ ៤៥០​លាន​នាក់។ ប៉ុន្តែ​កំឡុង​ពេល​មួយ​សតវត្ស​ក្រោយ​មក ជំងឺ​ម្យ៉ាង​ហៅ​ថា​ រោគ​ប៉ែស្ត​ខ្មៅ បាន​វាយលុក​ពេញ​ទ្វីប​អឺរ៉ុប ហើយ​សាយភាយ​ដល់​ទ្វីប​អាស៊ី និង​អាហ្វ្រិក ដែល​ធ្វើ​ឲ្យ​នៅ​សល់​មនុស្ស​តែ​ជាង ១០០​លាន​នាក់​ប៉ុណ្ណោះ។

ប៉ុន្តែ​នៅ​ពេល​មាន​បដិវត្តន៍​ឧស្សាហកម្ម​ និង​កសិកម្ម​ កំឡុង​ពេល​សតវត្ស​ទី ១៨ និង​ ២០ មនុស្ស​កើន​ឡើង​យ៉ាង​គំហុក ដោយសារ​តែ​តម្រូវ​ការ​កម្លាំង​ពលកម្ម ក៏​ដូច​ជា​មាន​ការ​រីកចម្រើន​ខាង​វិស័យ​វេជ្ជសាស្ត្រ។

ពេល​នោះ​មនុស្ស​កើន​ដល់ ១ពាន់​លាន​នាក់ នៅ​ឆ្នាំ១៨០៤ កើន​ដល់​ ២​ពាន់​លាន​នាក់​នៅ​ឆ្នាំ១៩២៧ ៣​ពាន់​លាន​នាក់​នៅ​ឆ្នាំ១៩៦០ រហូត​ដល់​ ៧​ពាន់​លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់