• 2019-06-12 02:27:09
  • ព័ត៌មាន

សួនកម្សាន្ដក្រោមទឹកមួយ ជះលុយទិញ Boeing 747 មកពន្លិចទឹកសម្រាប់ភ្ញៀវទស្សនា

  • 2019-06-12 02:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួនកម្សាន្ដក្រោមទឹក​ដ៏​ធំ​មួយ​ដែល​មាន​ទំហំ​ជាង ១ម៉ឺនម៉ែត្រ​ការ៉េ​នៅ​ប្រទេស Bahrain បាន​ធ្វើ​ការ​ពន្លិច​យន្ដហោះ Boeing 747 សម្រាប់​ភ្ញៀវ​មុជ​ទឹក​ទស្សនា។

សួនកម្សាន្ដក្រោមទឹក​នេះ ស្ថិត​នៅ​ក្នុង​ទីក្រុង Diyarr Al Muharraq ហើយ​សង្ឃឹម​ថា​នឹង​អាច​ទាក់ទាញ​អ្នក​ជ្រមុជ​ទឹក​មក​ពី​ជុំ​វិញ​ពិភពលោក។ យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​លោក Zayed bin Rashid Al Zayani ឲ្យ​ដឹង​ថា យន្ដហោះ Boeing 747 នេះ​មាន​ប្រវែង ៧០​ម៉ែត្រ​ដែល​ជា​យន្ដហោះ​ធំ​បំផុត​សម្រាប់​ការ​ពន្លិច​ទឹក។ សួនកម្សាន្ដក្រោមទឹក​នេះ ក៏​មាន​កន្លែង​សម្រាប់​អ្នក​ជ្រមុជ​ទឹក​ទស្សនា​ផ្សេង​ទៀត​ដូច​ជា ហាង​លក់​ពែក​ចម្លង, ផ្កាថ្ម​សិប្បនិម្មិត និង​ចម្លាក់​សិល្បៈ​ជា​ច្រើន​ទៀត។

យ៉ាង​ណា​មិញ សួនកម្សាន្ដក្រោមទឹក​ក្នុង​ប្រទេស Bahrain នឹង​ត្រូវ​បើក​ទ្វារ​សម្រាប់​ភ្ញៀវ​ទៅ​កម្សាន្ដ​ចាប់​ពី​ខែ​សីហា​ឆ្នាំ ២០១៩​នេះ ហើយ​អ្នក​ដែល​ចង់​ទៅ​ទស្សនា​អាច​កក់​សំបុត្រ​បាន​តាម​រយៈ​មជ្ឈមណ្ឌល​មុជ​ទឹក​ដែល​មាន​អាជ្ញាប័ណ្ណ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់