- 2019-07-15 04:03:17
- ព័ត៌មាន
កាលនៅតូច នរណាខ្លះនៅចាំពាក្យទាំងនេះ របស់ចាស់ៗ?
- 2019-07-15 04:03:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាលនៅតូច នរណាខ្លះនៅចាំពាក្យទាំងនេះ របស់ចាស់ៗ?
ចន្លោះមិនឃើញ
ប្រិយមិត្តធ្លាប់តែឮពាក្យចាស់ៗប្រៀនប្រដៅតៗគ្នា តាំងពីសង្គមចាស់មកម្ល៉េះ។ ថ្ងៃនេះ Sabay សូមរំឭកពាក្យ ដែលយុវវ័យតែងតែឮចាស់ៗ និយាយកាលនៅតូចៗ ។
ទាក់ទងនឹងសំនួនពាក្យនេះ យុវជន ហេង រតនា ជានិស្សិតនៅវិទ្យាស្ថាន ធនធាននិស្សិត បានប្រាប់ថា «កាលនោះធ្លាប់តែ ឮចាស់ៗ និយាយថាញ៉ាំចុងអំពៅចេះហែលទឹក ទើបដឹងឥឡូវថា ញ៉ាំចុងអំពៅហ្នឹងវាសាបអត់ឆ្ងាញ់!»។
អ្នកនាង លឹម កន្និថា សព្វថ្ងៃជាបុគ្គលិក នៃក្រុមហ៊ុនឯកជនមួយ និងជាភរិយាមួយរូប បានប្រាប់ឱ្យ Sabay ដឹងថា « ខ្ញុំមិនជឿទេ ព្រោះកាលមិនទាន់មានគ្រួសារ ខ្ញុំច្រៀងរហូតហ្នឹង ផ្ទះបាយបន្ទប់ទឹកអី តែគ្រួសារខ្ញុំនៅលីវទេ មិនមែនពោះម៉ាយផង»។ អ្នកនាងក៏បានបន្ថែមទៀតថា កាលដែរចាស់ៗនិយាយបែបនេះ ប្រហែលជាគាត់ចង់បន្ទន់ឥរិយាបថកូនស្រីកុំឱ្យស្រែកច្រៀង រំលងពីផ្ទះមួយទៅផ្ទះមួយ។
កញ្ញា កែវ រ៉ាវី អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ឱ្យ Sabay ដឹងថា កញ្ញាជឿពាក្យដែលចាស់ៗនិយាយបែបនេះ មិនមែនចាញ់បោកគាត់ឡើយ។ និស្សិតប្រវត្តិវិទ្យារូបនេះក៏បានបន្ថែមទៀតថា កាលដែលកញ្ញាអាយុ ១០ ឬ ១១ ឆ្នាំ កញ្ញាហាលខោអាវពេលយប់ លុះព្រឹកឡើង ក៏ឃើញមានស្នាមឈាមនៅជាប់អាវរបស់ខ្លួន ក្រោយដឹងរឿងនេះ ជីដូនរបស់រ៉ាវីបាន យកអាវនោះទៅដុតចោល។ «រហូតមកដល់ពេលនេះខ្ញុំមិនដែលហាលខោអាវពេលយប់ឡើយ» ។ នេះជាការអះអាងរបស់រ៉ាវី។
ចំណែកកញ្ញា សុខ ស្រីមុំ វិញ បានប្រាប់ថា កញ្ញាមិនជឿឡើយ ដោយសម្អាងលើហេតុផល ពីរយ៉ាង។ អតីតសិស្ស វិទ្យាល័យភ្នំពេញថ្មី រូបនេះបានបន្តថា ហេតុផលពីរនោះគឺ ទីមួយ ខ្លាចគេលួច ទីពីរ ហាលពេលយប់គ្មានកម្ដៅថ្ងៃគ្រប់គ្រាន់ទេ ដូច្នេះផង់ធូលីដែលហើរ ២៤ ម៉ោងនោះ នឹងទំលើសំលៀកបំពាក់ បង្កជាបាក់តេរី។
លោក ឌី វុត្ថា ជាបុគ្គលិកនៃស្ថាប័នរដ្ឋមួយបានប្រាប់ថា សត្វសេកដែលម្ចាស់ចង់ឱ្យចេះនិយាយ គេឱ្យវាស៊ីម្ទេស ដូច្នេះអ្នកដែលចូលចិត្តញ៉ាំម្ទេស ចាស់ៗប្រៀបប្រដូចនឹងសត្វសេក។
«ខ្ញុំមិនដឹងដែរបង! គ្រាន់តែដឹងថា ខ្មោចចិនគេពាក់អាវបញ្ច្រាសអាមុខទៅក្រោយ អាក្រោយទៅមុខ»។ នេះជាការលើក ឡើងរបស់ យុវជន ទី ណារ៉ូសិស្សវិទ្យាល័យ ទួលស្វាយព្រៃបានប្រាប់។ ណារ៉ូ ក៏បានអះអាងទៀតថា ចាស់ៗប្រហែលជាចង់ឱ្យយើង ពាក់អាវឱ្យមានរបៀបរៀបរយ កុំពាក់ដូចខ្មោច មិនមែនពាក់បញ្ច្រាសខ្មោចលងនោះទេ។
«អត់ដើរ (ក្រោមស្នួល) ក៏ដោយ តែគេចសាលាស្មានតែរៀនចេះហ្អី?» នេះជាការលើកឡើងរបស់លោក ភី បូវីនបុគ្គលិកនៅភោជនីយដ្ឋានមួយកន្លែង។ លោក បូវីន ក៏បន្ថែមទៀតថា គ្រប់ឃ្លាឃ្លោង ពីចាស់ៗតែងមានហេតុផល របស់គាត់ខុសពីអ្វីដែលគាត់បានប្រាប់ តែរឿងនេះអាចនិយាយបានថា ស្នួលខោអាវជាកន្លែង ហាលទាំងឈុតក្រៅឈុតក្នុង ហើយពេលដើរទៅវាមិនល្អមើល។
«គាត់ប្រហែលជាមិនចង់ឱ្យយើងឱ្យគេហើយ យកពីគេវិញ វាអាក្រក់មើល ហើយមួយទៀតក៏អាចនិយាយបានថា អ្នកដែលនិយាយពាក្យនេះខ្លាចគេយករបស់វិញ ក៏និយាយចឹងដាក់គេទៅ» នេះជាទស្សនៈរបស់យុវតី ហ៊ុយស្រីនាថ អ្នកខេត្តកំពង់ចាម។
«ខ្ញុំឮតែចាស់ៗ និយាយដែរ តែមិនដឹងថាហេតុអីផង» នេះជាការឆ្លើយតបរបស់យុវតី សឹង ស្រីឡា និស្សិតឆ្នាំទីមួយនៅ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប។ ស្រីឡា ក៏ប្រាប់ទៀតថា «ប្រហែលជាគាត់មិនចង់ឱ្យក្មេងចេះចង្អុល ឬក៏ការចង្អុលជារឿងមិនល្អ ប្រហែលចឹងក៏មិនដឹង!»។
៩ « កើតចៃលើក្បាល ប្រយ័ត្នចៃសែងទម្លាក់ទឹក»
«កើតចៃគគ្រិច ណាស់! ចឹងបានចាស់ៗចេះតែបន្លាចដើម្បីឱ្យ ក្មេងៗកម្ចាត់ចៃចេញ» កញ្ញា អុំ ឆឹងនិមល បានលើកឡើង។
«រឿងនេះវាទាក់ទងនឹងសុជីវធម៌ពេលញ៉ាំបាយសុទ្ធសាធ! ប្រហែលជាពេលនោះនៅក្មេងអត់ទាន់ស្គាល់អីថា ជាសុជីវធម៌ទេ ទើបគាត់លេងផ្លូវកាត់ ដោយបន្លាចយ៉ាងនេះ!» យុវជន កង សុខហេង និស្សិត IT នៅសាកលវិទ្យាល័យន័រតុនបានប្រាប់Sabay។
ទាំងនេះ គឺជា ការលើកឡើងរបស់ប្រិយមិត្ត Sabay ចុះចំណែកប្រិយមិត្តវិញ ធ្លាប់ឮ ពាក្យទាំងនេះដែរឬទេ? តើជឿពួកគាត់ដែរឬអត់?