• 2019-07-27 08:53:00
  • សេដ្ឋកិច្ច

អាយុ​៦​ឆ្នាំ​ ​រក​ចំណូល​បាន​ជា​មធ្យម​៣​លាន​ដុល្លារ​ក្នុង​១​ខែ និង​ទើប​​​តែទិញ​ផ្ទះ​តម្លៃ​៨​លាន​ដុល្លារ​​

  • 2019-07-27 08:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​​អាច​ទិញ​ផ្ទះ​មួយ​ក្នុង​តម្លៃ​៨​លាន​ដុល្លារ​អាមេរិក ដែល​នេះ​ត្រូវ​អរគុណ​កូនស្រី​អាយុ​៦​ឆ្នាំ​របស់​ពួកគេ​ដែល​ជា​តារា​យូធូប។

Channels របស់​នាង​តូច​បូរ៉ាម ដែល​ល្បីល្បាញ​បំផុត​មាន​ចំនួន​​២ ទី​១​មាន​ឈ្មោះ​ថា Boram Tube Vlog និង Boram Tube ToysReview ដែល​សរុប​ទាំង​២ channels នេះ​មាន subscribers សរុប​ដល់​ទៅ ៣១​លាន​នាក់។

ក្រុម​គ្រួសារ​នាង​តូច​ទើប​បាន​ទិញ​ផ្ទះ​កម្ពស់​៥​ជាន់​តម្លៃ​ ៩,៥ ប៊ីលាន​វ៉ុន (៨ លាន​ដុល្លារ) ក្នុង​សង្កាត់​ហ្គាងណាម ដែល​តម្លៃ​អចលនទ្រព្យ​នៅ​ទីនោះ​ថ្លៃ​បំផុត​ក្នុង​ក្រុង​សេអ៊ូល ។ នេះ​បើ​តាម Business Insider។

ចំណូល​របស់​នាង​ល្អិត​វ័យ​៦​ឆ្នាំ គិត​​ជាមធ្យម ៣ លាន​ដុល្លារ​ក្នុង​១​ខែ ដែល​បាន​មក​ពី​យូធូប ពី​ក្រុមហ៊ុន​ឧបត្ថម្ភ និង ពី​​អ្នក​លក់រាយ។

បូរ៉ាម​​គឺ​ជា​កុមារ​ម្នាក់​ក្នុង​ចំណោម​តារា​យូធូប​ក្មេងៗ ដែល​ធ្វើ​វីដេអូ​បង្ហាញ​ពី​របស់​លេង និង ដំណើរ​ផ្សងព្រេង​របស់​នាង​។

​​​​​​វីដេអូ​សម្តែង​របស់​កុមារ​តូចៗ​ ពេញនិយម​យ៉ាង​ខ្លាំង​នៅ​លើ YouTube បើ​ទោះ​បី​ជា​បណ្ដាញ​សង្គម​មួយ​នេះ​​​មាន​និន្នាការ​សម្រាប់​កុមារ​ចាប់​ពី​អាយុ​១២​ឆ្នាំ​ឡើង​ទៅ​ក្តី៕

អាន៖ ​លំហាត់​ម្រាមដៃ​​បែប​បុរាណ​របស់​ជប៉ុន​ សាមញ្ញ តែ​ប្រយោជន៍​មិន​ធម្មតា​ដល់​រាងកាយ​និង​ផ្លូវ​ចិត្ត​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់