- 2019-08-15 09:05:12
- ការអប់រំ
មកដឹងរង្វាន់លើកទឹកចិត្ត សិស្សជាប់លេខ ១ដល់លេខ ៣ ពេលប្រឡងបាក់ឌុប ២០១៩
- 2019-08-15 09:05:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរង្វាន់លើកទឹកចិត្ត សិស្សជាប់លេខ ១ដល់លេខ ៣ ពេលប្រឡងបាក់ឌុប ២០១៩
ចន្លោះមិនឃើញ
ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ នឹងចូលមកដល់នៅដើមសប្ដាហ៍ក្រោយនេះ។ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សហភាពសហព័ន្ធ យុវជនកម្ពុជា បានផ្ដល់រង្វាន់លើកទឹកចិត្តដល់ សិស្សានុសិស្សទទួលបានចំណាត់ថ្នាក់ពីលេខ ១ដល់លេខ ៣មាន។
រង្វាន់មានដូចខាងក្រោម៖
១. រង្វាន់សម្រាប់សិស្សានុសិស្សដែលទទួលបានជ័យលាភីក្នុងកម្រិតវិទ្យាល័យ៖
លេខ ១ ទទួលបានថវិកាចំនួន ៨០០ ០០០ រៀល។
លេខ ២ ទទួលបានថវិកាចំនួន ៦០០ ០០០ រៀល។
លេខ ៣ ទទួលបានថវិកាចំនួន ៤០០ ០០០ រៀល។
២. រង្វាន់សម្រាប់សិស្សានុសិស្សដែលទទួលបានជ័យលាភីក្នុងរាជធានីភ្នំពេញ៖
លេខ ១ ទទួលបាន iPad Air 2 LTE 4G Cellular+Wifi 16GB ១គ្រឿង។
លេខ ២ ទទួលបាន iPad Air Mini 3 Cellular+Wifi 16GB ១គ្រឿង។
លេខ ៣ ទទួលបាន iPad Air 3 Wifi 16GB ១គ្រឿង។
២. រង្វាន់សម្រាប់វិទ្យាល័យដែលសិស្សានុសិស្សដែលទទួលបានជ័យលាភីចំណាត់ថ្នាក់ពីលេខ ១ដល់លេខ ៣ ក្នុងកម្រិតរាជធានីភ្នំពេញ៖
លេខ ១ ទទួលបានកុំព្យូទ័រ Dell Desktop ១ គ្រឿង និង Printer HP។
លេខ ២ ទទួលបានកុំព្យូទ័រ Dell Desktop ១ គ្រឿង និង Printer HP។
លេខ ៣ ទទួលបានកុំព្យូទ័រ Dell Desktop ១ គ្រឿង និង Printer HP។
សេក្ដីប្រកាស៖
គួរបញ្ជាក់ថា បេក្ខជនប្រលងបាក់ឌុបឆ្នាំនេះ មានចំនួនសរុប ១១៩,២១៧ នាក់ ខណៈមណ្ឌលប្រលងមាន ២០២ មណ្ឌលនៅទូទាំងប្រទេស៕
ចុចអាន៖