• 2019-09-02 02:15:41
  • ព័ត៌មាន

ណាសាគ្រោងបញ្ជូន​ឧទ្ធម្ភាគចក្រដំបូងបង្អស់ទៅភពអង្គារ ព្រោះហេតុផល១

  • 2019-09-02 02:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​ដែល​មនុស្ស​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​អង្គារ​បាន​យ៉ាង​ជោគជ័យ អង្គការ​ណាសា​គ្រោង​នឹង​បញ្ជូន​ឧទ្ធម្ភាគចក្រ​ដំបូង​គេ​បង្អស់​ទៅ​កាន់​ភព​មួយ​នេះ។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ណាសា​ឲ្យ​ដឹង​ថា ក្រុម​វិស្វករ​បាន​បំពាក់​ឧទ្ធម្ភាគចក្រ​ដើរ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ភ្ជាប់​ជាមួយ​នឹង​យានយន្ដ​សម្រាប់​រត់​លើ​ភព​អង្គារ សម្រាប់​ការ​បង្ហោះ​នា​រដូវ​ក្ដៅ​ឆ្នាំ ២០២០​ខាង​មុខ។ ប្រសិន​បើ​ការ​បង្ហោះ ទទួល​បាន​ជោគជ័យ​នោះ​ឧទ្ធម្ភាគចក្រ​ខាង​លើ នឹង​ក្លាយ​ជា​យាន​ដំបូង​គេ​បង្អស់​បង្កើត​ដោយ​មនុស្ស​ដែល​អាច​បើកបរ​នៅ​ភព​ផ្សេង​បាន។ ឧទ្ធម្ភាគចក្រ​ដែល​គ្មាន​មនុស្ស​បើក​នេះ នឹង​ធ្វើ​ការ​ផ្ដិត​យក​រូបភាព​នៅ​ជម្រាល​ភ្នំ, រូង​ភ្នំ និង​តំបន់​ផ្សេង​ៗ​ទៀត​លើ​ភព​អង្គារ​ដែល​យាន​លើ​ដី​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់។

ជាមួយ​គ្នា​នេះ ណាសា​សង្ឃឹម​ថា​ឧទ្ធម្ភាគចក្រ នឹង​អាច​ជួយ​ផ្លាស់​ទី​ឧបករណ៍​ចាំ​បាច់​ផ្សេង​ៗ​លើ​ភព​អង្គារ និង​នាំ​ផ្លូវ​ក្រុម​អ្នក​អវកាស​មុន​ពេល​ដែល​ពួកគេ​អាច​ធ្វើ​ដំណើរ​ទៅ​ទីនោះ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់