- 2019-09-02 03:33:02
- សេដ្ឋកិច្ច
ឡាក់គីបឺរហ្គឺរ បើកសម្ពោធហាងថ្មីនៅសាខាផ្សារទំនើបមីតថោនម៉ល ញុំា Free ហើយបានរង្វាន់ទៀត
- 2019-09-02 03:33:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាក់គីបឺរហ្គឺរ បើកសម្ពោធហាងថ្មីនៅសាខាផ្សារទំនើបមីតថោនម៉ល ញុំា Free ហើយបានរង្វាន់ទៀត
ចន្លោះមិនឃើញ
ក្រុមហ៊ុន រៀលហ៊្វូដ និងប៊េវើរីច ដែលជាម្ចាស់ភោជនីយដ្ឋានបម្រើសេវាកម្មអាហាររហ័ស Quick Service Restaurant ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ថា «ឡាក់គីបឺរហ្គឺរ» ថ្មីៗនេះបានធ្វើការបើកសម្ពោធហាងថ្មីនៅផ្សារទំនើប មីតថោនម៉ល (Midtown Mall) ដែលមានទីតាំងនៅ ផ្លូវ ២០០៤ កែងផ្លូវ ១៣B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងឱកាសបើកសម្ពោធហាងថ្មីនេះដែរ ឡាក់គីបឺរហ្គឺរ មានការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនទៅដល់អតិថិជនរបស់ខ្លួន ដោយការញុំាបឺរហ្គឺរឥតគិតថ្លៃចំពោះអតិថិជន ៥០នាក់ដំបូង ហើយអតិថិជន ៥០នាក់បន្ទាប់ទៀត គ្រាន់តែចំណាយ ១,៩៩ ដុល្លារប៉ុណ្ណោះ ក៏ទទួលបាននូវអាហារ ១ឈុតភ្លាមៗផងដែរ។ បន្ថែមពីនេះទៅទៀត រាល់អតិថិជនទាំងអស់ដែលចំណាយចាប់ពី ៥ ដុល្លារឡើងទៅ សុទ្ធតែទទួលបានថង់សំណាង ដែលមានរង្វាន់ទាំងអស់ រហូតដល់ ៥០០រង្វាន់។ ហើយអ្វីដែលកាន់តែពិសេសអស្ចារ្យជាងនេះទៅទៀតនោះ គឺការប្រកួតញុំាបឺរហ្គឺរ និងកូកាកូឡា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី០២ កញ្ញា ២០១៩។
គួរបញ្ជាក់ថា ជយលាភីទី១ នឹងទទួលបានទឹកប្រាក់ចំនួន ៤០០ ដុល្លារ ជយលាភីទី២ទទួលបានទឹកប្រាក់ចំនួន ២០០ ដុល្លារ និងជយលាភីទី៣ទទួលបានទឹកប្រាក់ចំនួន ១០០ ដុល្លារ។ ការប្រកួតនេះប្រព្រឹត្តទៅដោយភាពរីករាយ និងមានអ្នកចូលរួមលេងយ៉ាងច្រើនក្រៃលែង៕